ភ្នំពេញ៖ ស្ត្រីជំនួញដ៏ជោគជ័យមួយរូបបន្ទាប់ពីបោះជំហ៊ានចូលក្នុងវិស័យជំនួញអនឡាញដែលបានចាប់ផ្តើមដើមទុនដំបូងត្រឹមតែ៧០ដុល្លារប៉ុណ្ណោះ ពេលនេះបានកាន់លុយទាំងម៉ឺនៗដុល្លារទៅទទួលយកសិទ្ធិផ្តាច់មុខផលិតផលពីក្រុមហ៊ុនគ្រួសារកក់ក្តៅដើម្បីបង្កើតប្រែន(Brand)ថ្មីរបស់ខ្លួន ។
អ្នកស្រី យេន សម្ផស្ស នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជួប លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាននិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ដើម្បីប្រគល់ជូននូវទឹកប្រាក់ ក្នុងការទទួលបានសិទ្ធិជាម្ចាស់ប្រែនថ្មីនៃផលិតផលរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ បន្ទាប់ពីលោកស្រីបានប្រឡូកក្នុងវិស័យជំនួញមួយនេះប្រកបដោយសមត្ថភាពខ្ពស់នៅក្នុងក្រុមហ៊នរយៈពេល៤ឆ្នាំកន្លងមកនេះ ដោយគិតចាប់ពីឆ្នាំ២០១៨មក ។
បើតាមអ្នកស្រីយេន សម្ផស្ស បានឲ្យដឹងថា ការប្រគលជូននូវទឹកប្រាក់នៅថ្ងៃនេះ គ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះនៃការទទួលសិទ្ធិជាម្ចាស់ប្រែនថ្មីនៃផលិតផលរបស់ក្រុមហ៊ុនមួយនេះ ។ ខាងក្រុមហ៊ុនកំពុងរៀបចំនូវឯកសារចាំបាច់មួយចំនួនដែលពាក់ព័ន្ធ តាមនីតិវិធីរបស់ក្រុមហ៊ុន ដែលរហូតដល់ខែក្រោយ(កក្កដា)នេះទើបរៀបចំឯកសារចុះបញ្ជីរួចរាល់រវាងក្រុមហ៊ុន និងលោកស្រី ។
លោកស្រី យេន សម្ផស្ស បានបញ្ជាក់ថា មុននឹងទទួលបានភាពជោគជ័យតាមក្តីស្រមៃរបស់ខ្លួនពីមុនដែលចង់ក្លាយជាម្ចាស់ប្រែនថ្មីនេះ លោកស្រីឆ្លងកាត់ការតស៊ូ និងឧបសគ្គច្រើនណាស់ ប៉ុន្តែដោយសារក្តីសុបិនពិតប្រាកដរបស់លោកស្រី បានជួយជំរុញឲ្យលោកស្រីខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលគាប់ប្រសើរដូចពេលនេះ ។
ចំណែកលោឧកញ៉ា អ៊ុច សម្បតិ្ត ប្រធានស្ថាននិកក្រុមហ៊ុនគ្រួសារកក់ក្តៅបានមានប្រសាសន៍ឲ្យដឹងថា លោកស្រីយេន សម្ផស្ស ជាអ្នកទីមួយដែលទទួលបានសិទ្ធិជាម្ចាស់ប្រែនថ្មី និងជាការបើកទំព័រថ្មីរបស់ក្រុមហ៊ុននេះ ។ បើទោះបីយ៉ាងណាក្តីប្រធានស្ថាបនិករូបនេះនៅរងចាំអ្នកដែលទទួលបានសិទ្ធិជាម្ចាស់ប្រែនថ្មីបន្តបន្ទាប់ទៀតដូចអ្នកស្រីយេន សម្ផស្សផងដែរ ៕