ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសក្នុងតំបន់មេគង្គសម្រាប់ឆ្នាំ ២០២២-២០២៥ (Swiss Mekong Regional Cooperation Program 2022-2025) ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលដឹកនាំដោយឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
១. អង្គប្រជុំបានឯកភាពលើសំណើរបស់ក្រសួងទេសចរណ៍ ដើម្បីភ្ជាប់គម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដែលកំពុងអនុវត្ត និងក្នុងផែនការឆ្នាំ២០២០-២០២៥ សំដៅប្រែក្លាយទៅជាផលិតផលកសិ-ទេសចរណ៍ (Agro-Tourism) ដែលផ្តល់តម្លៃបន្ថែមដល់ផលិតផលកសិកម្ម និងជំរុញការភិវឌ្ឍន៍ការនាំចេញនៅនឹងកន្លែងតាមរយៈវិស័យទេសចរណ៍។
២. អង្គប្រជុំបានឯកភាពដើម្បីពិនិត្យលទ្ធភាពគាំទ្របន្ថែមដល់ក្រសួងទេសចរណ៍ ក្នុងដំណើរការកសាងក្របខណ្ឌគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ សម្រាប់កម្រិតខ្ពស់បន្ថែមទៀត ដោយកន្លងមកបានគាំទ្រការកសាងគុណវុឌ្ឍិជាតិកម្រិត២ វិញ្ញាបនបត្រវិជ្ជាជីវៈ ១ ដើម្បីជំរុញការបណ្តុះបណ្តាល និងវាយតម្