នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ ត្រី កែ វណ្ណា ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក រី ធារិទ្ធ ប្រធានគណៈកម្មាធិការ ស.អ.ក ស្រុក លោកមេឃុំ និងជាប្រធានកិត្តិយសសាខា ស.អ.ក ឃុំចុងកាល់ អាជ្ញាធរដែនដី និងកងកម្លាំងទាំងបី បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០៛ ទៅប្រគល់ជូនគ្រួសារសព សមាជិក ស.អ.ក (ជាជនពិការ) ឈ្មោះ ផែង ផន ភេទប្រុស អាយុ៥២ឆ្នាំ អត្តលេខ HA88000026 មានទីលំនៅភូមិស្រះទឹកតេជោសែនជ័យ (បាត់ថ្កៅ) ឃុំ-ស្រុកចុងកាល់ ដែលបានទទួលមរណៈភាព ដោយសារជំងឺទឹកនោមផ្អែម នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះដែរ លោក ស្នងការរង និងក្រុមការងារ បានសំណេះសំណាល និងអានលិខិតចូលរួមមរណៈទុក្ខ របស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពផងដែរ ។