អន្តរជាតិ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសកូរ៉េ ចំពោះការធ្វើដំណើរមុនពេលចាកចេញពីប្រទេសមួយនេះ តាមប្រព័ន្ធ «Re-entry Permit System»។ នេះបើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ។
សេចក្តីជូនដំណឹងរបស់ឯកអគ្គរាជទូតខ្មែរ បានបញ្ជាក់ដូចខាងក្រោម៖
១, រាល់អ្នកធ្វើដំណើរទាំងអស់ដែលមានបំណងធ្វើដំណើរចាកចេញជាបណ្តោះអាសន្ន និងវិលត្រឡប់មកសាធារណរដ្ឋកូរ៉េវិញ ត្រូវជូនដំណឹងអំពីការធ្វើដំណើរចាកចេញពីសាធារណរដ្ឋកូរ៉េ របស់ខ្លួនតាមរយៈ www.hikorea.go.kr ឱ្យបានមុនរយៈពេល៤ថ្ងៃ។
២, ក្នុងករណីអ្នកធ្វើដំណើររូបណា បានចាកចេញដោយមិនទាន់ទទួលបានការអនុញ្ញាតនៅឡើយនោះ នឹងត្រូវបានលុបនូវសុពលភាព Foreingn Resident card (Alien card)។
៣, ចំពោះអ្នកធ្វើដំណើរដែលមិនបានជូនដំណឹងអំពីការផ្លាស់ប្តូរពេលវេលា នៃការធ្វើដំណើរជាមុនតាមប្រព័ន្ធខាងលើ ហើយមានការយឺតយ៉ាវដោយបញ្ហាអំពីការផ្ទៀងផ្ទាត់មុនពេលចាក់ចេញ (departuer clearance) នឹងមិនត្រូវអនុញ្ញាតឱ្យឡើងយន្តហោះឡ