ភ្នំពេញ÷មានរឿងភ្ញាក់ផ្អើលនិងចាប់អារម្មណ៍មួយកើតឡើងទាំងយប់ ដោយប្រពន្ធដើមបានតាមទាន់ប្តីកំពុងតែរួមមេត្រីជាមួយនឹងប្រពន្ធចុងនៅក្នុងបន្ទប់ជួលយ៉ាងសប្បាយភ្លេចគិតដល់កូននិងប្រពន្ធ ដែលធ្លាប់រួមរស់ជាមួយនិងគ្នា១០ឆ្នាំមកហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានប្រពន្ធដើមមានឈ្មោះរៀមចន្ធីម ភេទស្រីអាយុ៤៦ ឆ្នាំបានរៀបរាប់ឲ្យដឹងថា គាត់និងប្តីបានរួមរស់នៅជាមួយគ្នា១០ឆ្នាំមកហើយ និងបានកូនស្រីមួយ តែដោយប្តីរបស់គាត់បានលួចទៅទំនាក់ទំនងជាមួយនិងស្រីថ្មីបន្ទាប់មកប្តីរបស់គាត់ក៏បានប្រាប់គាត់ថា សុំទៅរសនៅជាមួយនិងប្រពន្ធចុងមួយរយៈពេលដើម្បីអោយអស់ចិត្តពីប្រពន្ធចុងហើយទើបគាត់និងវិលមករកប្រពន្ធដើមនិងកូនគាត់វិញ តែដោយឮពាក្យចេញពីមាត់ប្តីបែបនេះប្រពន្ធដើមក៏ផ្ទុះកំហឹងខ្លាំងស្រាប់តែយប់ថ្ងៃកើតហេតុខាងលើគាត់ក៏បានជិះកង់បីមកលួចតាមមើលប្តីជាច្រើនដងទើបមកឃើញកំពុងតែរសនៅក្នុងបន្ទប់ជួលជាមួយប្រពន្ធចុង បន្ទាប់មកគាត់ក៏ស្ទុះទៅវាយប្រតាយប្រតប់គ្នាជាមួយប្រពន្ធចុងនៅក្នុងបន្ទប់ជួលផ្អើលនាក់ជិតខាងនិងសមត្តកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយពេលសមត្ថកិច្ចចុះមកដល់រួចក៏បានយកប្រពន្ធចុងនិងប្ដីទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អមដើម្បី ធ្វើការសួរនាំនិងឲ្យភាគីទាំងសងខាងដើម្បីសម្របសម្រួលគ្នា៕