ឧកញ៉ា ឌួង ងៀប និងលោក ជំទាវ ខុង លីស៊ីអាណា បានទៅកាន់តុលាការតាមដីកាកោះហៅដើម្បីលែងលះ ប៉ុន្តែពុំបានសម្រេចឡើយ ដោយសារភាគីខាងប្រពន្ធមិនយល់ព្រម ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។
ការកោះហៅ របស់ តុលាការ សាលាដំបូង រាជធានី ភ្នំពេញ នេះ គឺធ្វើឡើង ក្នុង គោលបំណង ដើម្បី បំភ្លឺ ជុំវិញ បណ្តឹង របស់ ស្វាមី គឺ ឧកញ៉ា ឌួង ងៀប ប្តឹង សុំ លែងលះ ជាមួយ ភរិយា គឺ លោកជំទាវ ខុង លី ស៊ី អាណា ។ ប៉ុន្តែ បើតាម ប្រភពព័ត៌មាន បាន លើក ឡើង ថា មិនបាន សម្រេច ឡើយ ដោយ លោក ជំទាវ ខុង លី ស៊ី អាណា មិន យល់ព្រម លែងលះ ។
បើ យោងតាម ការបញ្ជាក់ ពី លោកជំទាវ ខុង លី ស៊ី អាណា បាន ប្រាប់ សារព័ត៌មាន ថា៖ ស្វាមី លោក ស្រីគឺ ឧកញ៉ា ឌួង ងៀប បានទាមទារ លែងលះ តែ លោកស្រីមិន ព្រម លែងលះ ជា ដាច់ខាត ព្រោះ ការលើកឡើង ដើម្បី ការ លែងលះ របស់គាត់ វា មិន សម ហេតុ សមផល ដែល ត្រូវ លែងលះ ជាមួយ គាត់ ឡើយ។ ដោយ គាត់ ថា មកពីលោកស្រីរករឿង គាត់ គាត់ មិនមាន សិទ្ធ ឯកភាព ផ្សេងៗ តែ ការពិត គ្រប់យ៉ាង គឺ ដោយសារ គាត់ មាន ស្រី ទើប ធ្វើ ឲ្យ គ្រួសារ បែកបាក់ គ្នា ។
ដោយឡែក សម្រាប់ លោក ឧក ញ៉ា ឌួង ងៀប រហូតមកទល់ ពេលនេះ គឺ មិនទាន់មាន ការបញ្ជាក់ ឬ បកស្រាយ អ្វី ឡើយ ជុំវិញ រឿងរ៉ាវ វិវាទ របស់ គ្រួសារ អភិជន ដែល បាន បើក កកាយ រឿង លែង លះ និង បញ្ហា គ្រួសារ ជាច្រើន ធ្វើឡើង ពី សំណាក់ លោកជំទាវ ខុង លី ស៊ី អាណា តាមរយ : សន្និសីទ សារព័ត៌មាន កាលពី ថ្ងៃទី ១៤ ខែឧសភា កន្លងទៅ៕