ឧត្តរមានជយ័ ៖ បន្ទាប់ពីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមួយរូបឈ្មោះ អឿម សារី ភេទប្រុសអាយុ២៤ ឆ្នាំមុខរបរកសិកររស់នៅ ភូមិ រលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលពាក់ព័ន្ធនឹងករណីរំលោភ និងសម្លាប់ ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនល្មើសរូបនេះជាប់ពាក់ព័ន្ធអំពើប្រព្រឹត្តបទល្មើសឃាតកម្ម រំលោភ-សម្លាប់ កាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២១ វេលាម៉ោង១២ថ្ងៃត្រង់នៅចំណុចត្រពាំងតា ឌួង ខាងលិច ភូមិរលំ វែងចម្ងាយ ១៥០០ ម៉ែត្រពី ភូមិ ។ ជនរងគ្រោះខាងលើ ឈ្មោះ ងួយ សុខណី ភេទស្រីអាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិរលំ វែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើត្រូវ បានបញ្ចូនទៅជំនាញការិយាព្រហ្មទណ្ឌ កំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលដើម្បីចាត់ការបន្តរអនុវត្តតាមនិតិ វិធីច្បាប់ ៕