តារាចម្រៀងធ្លាប់ល្បីឈ្មោះសែម សង្វាត បានរស់នៅជាមួយ អាការៈជំងឺច្រើនឆ្នាំមកហើយ។ លោកកម្រត្អូញត្អែអំពីអ្វីដែលលំបាកកម្សត់ណាស់ខ្លាច គេថាអ្នកសិល្បៈអោយបតែ លំបាកសុំតែជំនួយ។ ម្ល៉ោះហើយលោក រមែងLive videoលក់ផ្លែឈើគ្រប់ប្រភេទ ដើម្បីដោះដូរបាន លុយកាក់ ច្រៀងផងលក់ផងមើលហើយ លើសពីអាណិត។
មើលឃើញអំពីការទទួលខុសត្រូវ និងចេះតស៊ូ នៅក្នុងជីវិតដោយព្យាយាមប្រឆាំងព្រហ្មលិខិត ៕ អ្នកស្រីទ្រី ដាណា តារាលក់អន ឡាញ ចិត្តធម៌ រមែងជួយ ជនរួមជាតិ និងសង្គម បានទស្សនា លោកសែម សង្វាតលក់ដូរតាម អន ឡាញទប់ចិត្ត អាណិតមិនបានក៏សម្រេចធ្វើរឿងអោយ តារារូបនេះមានពន្លឺ។ អ្មកស្រី ទ្រី ដាណា បានបញ្ជាក់ថា « ឃើញឡាយលក់ផ្លែឈើ មើលទៅស្រដៀងមុខ តាមពិតលោក សែម សង្វាត ល្បីបទយុវវ័យកាល ២០ឆ្នាំមុន😥😥😥 សរលាញ់ ចូលចិត្តអ្នកតស៊ូចឹង ធ្លាប់ឃើញព័ត៍មានថាគាត់ឈឺរហូត ហើយអត់បានបន្តក្នុងសិល្បៈ ក៏មិនដឹងគាត់ទៅណា ចាប់ពីឈប់ពីសិល្បៈហ្នឹងមក។ អ្នកចូលចិត្តស្ដាប់បទយុវវ័យ ស្គាល់ហើយ ក្រុម EV Band កាល ២០ឆ្នាំមុន។
យ៉ាងណាក៏សរសើរគាត់ ខិតខំរកស៊ី យកលុយដែលគេជួយ ទៅបង្កើតមុខរបរ មិនផ្ដេកផ្ដួលលើជំនួយ។ ឃើញបងប្អូនអ្នកសិល្បៈ និងអ្នករួមក្រុម ធ្លាប់ជួយគាត់ច្រើនកាលគាត់ឈឺ។ នាងខ្ញុំ នឹងផ្ដល់ដើមទុនបន្ថែម សម្រាប់អ្នកតស៊ូបែនេះ »៕ នេះជាកម្លាំងចិត្តមួយ ដែលជម្រុញអោយ លោកសែម សង្វាត មានសង្ឃឹម ហើយកម្លាំងបែបនេះហើយ រិតធ្វើអោយមនុស្ស កំពុងឈឺ ដូចបានជាបន្តិចម្តងៗ ដូច្នេះដែរ។ សូមសរសើរដល់ លោកស្រី ទ្រី ដាណាដែល មិនមើលរំលងតារាអ័ព្ទរស្មីនេះ។