ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ឲ្យដឹងនៅឧសភាតំបន់មួយចំនួនរបស់កម្ពុជា នឹងមានភ្លៀងពីតិចទៅច្រើនហើយមានផ្គរន្ទះ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ឲ្យដឹង នៅ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ចាប់ពីថ្ងៃ ទី ១២ ដល់ ១៨ ឧសភា តំបន់មួយចំនួនរបស់កម្ពុជា នឹង មានភ្លៀងពីតិច ទៅច្រើនហើយមានផ្គរ រន្ទះនិង ខ្យល់កន្ត្រាក់ផងដែរ ។
ក្រសួងធនធានទឹកបានជូនដំណឹងស្ដី ពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១២-១៨ ខែឧសភា ឆ្នាំ ២០២១ ថា ក្នុងអំឡុង ១សប្ដាហ៍ទៅខាងមុខនេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេស កម្ពុជា ។
ក្រសួង ថាស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាប កណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C នឹងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ºC នឹងអាចមានភ្លៀងធ្លាក់រាយ ប៉ាយក្នុង កម្រិតពីមធ្យមទៅបង្គួរ ។
ក្នុងនោះក៏អាចមានផ្នែកមួយចំនួនបណ្តា ខេត្ត នៅភាគកណ្តាលភាគខាងត្បូងនិងបណ្តាខេត្តនៅភាគ ខាងកើត ជាប់ប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់ ក្នុងបរិមាណច្រើន ។ ចំណែកបណ្តាខេត្ត ជាប់ ជួរ ភ្នំដងរែកនិង ខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា មានពី ២៣-២៥ºC នឹងសីតុណ្ហភាព អតិបរមាមានពី ៣១-៣៣ °C នឹងអាចមានភ្លៀង រាយប៉ាយនៅក្នុង កម្រិតពី មធ្យមទៅបង្គួរដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមា មានពី ២៤-២៦°C នឹងសីតុណ្ហភាព អតិបរមា មានពី ៣១-៣៣°C នឹង អាចមានភ្លៀងធ្លាក់ ពីមធ្យមទៅបង្គួរ ។
ជាមួយគ្នានោះដែរក្រសួងអំពាវនាវ ដល់សាធារណជនជ្រាបជា ព័ត៌មាន និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាននៅផ្នែក ខ្លះនៃបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលភាគខាងត្បូងភាគពាយ័ព្យ និងបណ្តាខេត្ត ភាគខាងកើត ជាប់ប្រទេស វៀតណាម ពីថ្ងៃ ទី ១៣-១៦ ខែឧសភា ផងដែរ ៕