រាជធានីភ្នំពេញ៖ មានករណីគ្រោះថា្នក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ ដោយសារនារីវ័យក្មេងរូបស្រស់ម្នាក់ជិះម៉ូតូ ចុះពីលើស្ពានជ្រោយចង្វារ (មិត្តភាពកម្ពុជា-ជប៉ុន) ហើយបានទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្ត បណ្តាលឲ្យរថយន្តកិនស្លាប់ភ្លាម ចំណុចរង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពពីកន្លែងកើតហេតុដែលបានឃើញព្រឹត្តិការណ៍នេះបានឲ្យដឹងថា នារីដែលបានស្លាប់នោះ មានឈ្មោះ រ័ត្ន ចាន់ណារុណ អាយុជាង ២០ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅខណ្ឌ ជ្រោយចង្វារ ។ ខណៈដែលរូបនាងបើកម៉ូតូម៉ាកហុងដា Scpooy ពណ៌សពាក់ស្លាកលេខភ្នំពេញ1HD -4083 ចុះពីលើស្ពានជ្រោយចង្វារ (មិត្តភាពកម្ពុជា-ជប៉ុន) ហើយក៏បានទាក់ដៃចង្កូតដួលចូលក្រោមរថយន្តម៉ាក Lexus 570 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2Z-7666 ទិសដៅស្របគ្នា កិនស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៌ ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញដើម្បីរង ចាំការ ដោះសា្រយពេលក្រោយ ។ចំណែកសពយកទៅតម្កល់ទុក នៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនង ក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕