ខេត្តកំពង់ឆ្នាំង ៖ កម្លាំងជំនាញអធិការនគរបាលស្រុកជលគីរីបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង កុសល នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តបទល្មើសចំនួនពីរករណី។
១_ល្ងាចថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទី នៅចំណុចតាគៀតក្នុងភូមិសាស្រ្ត ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បង្កឡើងដោយជនសង្ស័យឈ្មោះ សេង កុសល ភេទប្រុស អាយុ២៧ឆ្នាំសញ្ជាតិខ្នែររស់នៅ ភូមិបត់ត្រង់ ឃុំកោះថ្កូវស្រុកជលគិរី បណ្តាលអោយមានជនរងគ្រោះចំនួន០១នាក់មួយឈ្មោះ ចែម ធីម ភេទស្រីអាយុ២៣ឆ្នាំ រស់នៅភូមិកោះលត ឃុំកោះថ្កូវ ដោយជនសង្ស័យវ៉ៃជនរងគ្រោះរួចយកទូរស័ព្ទដៃជិះម៉ូតូគេចខ្លួនបាត់។
២_ព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង៧:៣០នាទីនៅចំណុចមេទឹកក្រាញ់ក្នុងភូមិសាស្រ្ត ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី បង្ករដោយជនសង្ស័យខាងលើដដែលបានទៅប៉ុនប៉ង រំលោភលើកុមារីអាយុ១២ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិកោះលត ក្នុងឃុំកោះថ្កូវ ស្រុកជលគិរី មិនបានសំរេច។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលកោះថ្កូវបានសហការជាមួយកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនិតិវិធី ៕