សហរដ្ឋអាមេរិក ៖ រយៈពេលជិត៣០ឆ្នាំ ដែលជីវិតគ្រួសារ មហាសេដ្ឋី លំដាប់ពិភពលោក Bill Gates បានរួមរស់ជាមួយគ្នា ត្រូវបានបញ្ចប់ គួរអោយភ្ញាក់ផ្អើល។ ប្តីប្រពន្ធ ទាំងពីរ បានសរសេរលើប្រព័ន្ធ Twitter ដោយ បញ្ជាក់ ពី ហេតុផល ឈាន ដល់ ការ ចែកផ្លូវ គ្នា បែប នេះ ថា « យើង លែង មាន ជំនឿ ថា ពួក យើង អាច រួមរស់ ជាមួយ គ្នា ក្នុង នាម ជា ប្តី ប្រពន្ធ ទៀត ហើយ ។ បន្ទាប់ ពី ការ គិត ជា ច្រើន និង ការងារ ជា ច្រើន លើ ទំនាក់ទំនង របស់ យើង ។ យើង បាន សំរេចចិត្ត បញ្ចប់ អាពាហ៍ពិពាហ៍ មួយ នេះ » ។
សូម បញ្ជាក់ ថា អ្នក ទាំង ពីរ បាន ជួប គ្នា លើក ដំបូង នៅ អំឡុង ទស វត្ស ឆ្នាំ១៩៨០ នៅ ពេល ដែល Melinda បាន ចូលរួម ជាមួយ ក្រុមហ៊ុន Microsoft របស់ Bill ។ ប្តី ប្រពន្ធ មហាសេដ្ឋី មួយគូ នេះ បន្សល់ ទុក ចំណងដៃ កូនប្រុស – ស្រី ចំនួន ៣ នាក់ ។
លោក Bill Gates គឺជា មហាសេដ្ឋី មាន បំផុត លំដាប់ ទី ៤ ពិភពលោក ជាមួយ ប្រាក់ សរុប ចំនួន ១២៤ ពាន់ លាន ដុល្លារ ។ ប្រាក់ ចំណូល របស់ គាត់ បាន មក តាម រយៈ ក្រុមហ៊ុន Microsoft ដែល គាត់ រួម នឹង លោក Paul Allen បាន បង្កើត ឡើង នៅ ទស វត្ស ឆ្នាំ ១៩៧០ ។ ដែល ជា ក្រុមហ៊ុន Software ធំ ជាងគេ បំផុត លើ ពិភពលោក៕