ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យឃើញថា គ្រាប់ទាំងនោះឣាចកប់ក្នុងសម័យលន់នល់ ហើយខូចគុណភាពប្រហែល៩០%។ បច្ចុប្បន្ន សមត្ថកិច្ចបានរាយការណ៍និងប្រគល់ជូនឣង្គភាពស៊ីម៉ាក់ដើម្បីចាត់ចែងបន្ត។
ករណីនេះ កើតឡើង នៅចំណុចវត្តបុរាណនិវេសន៍ (ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ព្រះសង្ឃគង់ក្នុងវត្តបានជីកកាយដីដើម្បីដាក់លូធ្វើបង្គន់អនាម័យបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ (PKF) ចំនួន១៨កេះ ស្មើនឹងចំនួន ៤៥០០គ្រាប់ (ផលិតនៅប្រទេសឣាមេរិច)៕