ខេត្តតាកែវ ៖ លោក សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ បានដឹកនាំកំលាំងចុះ បង្ក្រាបដំណាំកញ្ឆានៅក្នុងស្រុកគិរីវង់ ដោយកាប់ដុតបំផ្លាញ
ដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០២ទីតាំង អាងស្តុបទឹក០២នៅចំណុចដុបខាងលិចភ្នំតូច ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ដែលមានផ្ទៃដីប្រមាណ១២៦ម៉ែត្រក្រឡា នៅថ្ងៃអង្គារ ០១រោច ខែពិសាខ ឆ្នាំឆ្លូវ ឯកស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទីព្រឹក។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕