ភ្នំពេញ ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះផ្សាយថា ក្មេងទំនើងមួយក្រុម៤នាក់ ប្រមូលផ្តុំជួបជុំល្មើសនឹងវិធានការសុខាភិបាលត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន និងធ្វើការផាកពិន័យក្នុងម្នាក់ ២លានរៀល។
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ម៉ោង១៤ និង៣០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាងបានធ្វើការឃាត់ខ្លួនជនក្មេងទំនើងចំនួន០៤នាក់ ករណីល្មើសវិធានការសុខាភិបាល(ប្រមូលផ្តុំជួបជុំគ្នាតាមទីសាធារណៈ) នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០៤នាក់ ៖
១-ឈ្មោះ រតនៈ បញ្ញារ័ត្ន ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន)។
២-ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ភារៈពេទ្យ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
៣-ឈ្មោះ ជៀស ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនអីវ៉ាន់អនឡាន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និង ៤-ឈ្មោះ លឹម ចាន់លិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មររោងចក្រ ស្នាក់នៅបន្ទប់ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនពេលកំពុងជួបជុំតាមផ្លូវសាធារណៈល្មើសវិធានការក្រសួងសុខាភិបាល៕