ខេត្ដកំពង់ឆ្នាំង ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ករណីកាត់តប្រសាសន៍ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្ករអោយមានភាពចលាចលក្នុងសង្គម។
លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវប៉ូលីសឃាត់ខ្លួននេះឈ្មោះ ភឹម ផាយផាត់ អាយុ៣៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកស្នងការរង ខេត្តបន្តថា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ករណីកាត់តប្រសាសន៍ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្ករអោយមានភាពចលាចលក្នុងសង្គម ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវីធីច្បាប់ ៕