ខេត្តកំពង់ឆ្នាំង ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងប្រជាការពារឃុំកំពង់អុស ចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្ដ្រ ឃុំកំពង់អុស ថ្ងៃអាទិត្យ ១៤ កើត ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៤ ត្រូវ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ បានឃាត់ខ្លួនមនុស្ស ចំនួន១៥នាក់ មកប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុសធ្វើតេស្ដរកឃើញអ្នកផ្ទុកសាធាតុញៀនចំនួន ០៧ នាក់ ប្រុស មានឈ្មោះដូចខាងក្រោម :
១/ឈ្មោះ រុន រ៉ា ភេទប្រុសអាយុ ៣០ឆ្នាំ រស់នៅភូមិព្រែកឆ្ដោរឃំុកំពង់អុស។
២/ឈ្មោះ សាន ប៉ោ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិកំពង់អុស។
៣/ឈ្មោះ ភុន រ៉ាក់ភឿន ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិកំពង់អុស។
៤/ឈ្មោះ សឿ ចាន់ភារម្យ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
៥/ឈ្មោះ ស៊ន ប៊ុនណាតភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
៦/ ឈ្មោះ ញ៉ឹក ឆៃ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
៧/ឈ្មោះ កែវ ភាស់ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ភូមិអណ្ដូងឫស្សី ឃំុស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ករណីនេះ បានបញ្ជូន មុខសញ្ញា និង វត្ថុតាងឲ្យជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងក៍សាងសំណុំរឿងតាមនិតិវិធី៕