ខេត្តកោះកុង៖ យោងតាមការហ្វេកប៊ុករបស់ លោកប្រធាមណ្ឌលសុខភាពអណ្តូងទឹក បានអោយដឹងថា ត្រូវមានការប្រុងប្រយ័ត្នក្នុងការទទួលបន្លែព្រៃមួយប្រភេទ ដែលកំពុងបង្ហាញសារធាតុពុលនៅរដូវភ្លៀង។ មានមនុស្ស៥ទៅ៦នាក់ហើយ រងផលប៉ះពាល់ដោយការទទួលទានបន្លែព្រៃ មួយប្រភេទដែលពលរដ្ឋអ្នកដើរព្រៃនិយមហៅថា ផ្សិតចំពុះសេក ឬ ផ្សិតពងក្ងោក ខណ:អ្នករងផលប៉ះពាល់ទាំងអស់ ស្គាល់មិនច្បាស់ពីប្រភេទបន្លែព្រៃ ថាប្រភេទបែបណាមានសារធាតុពុល។
ក្រុមគ្រូពេទ្យកំពុងចាត់វិធានការផ្សព្វផ្សាយ លើករណីខាងលើ និងរៀបចំចេញសេចក្តីណែនាំ ដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់មិនឲ្យរាលដាលបន្តទៀត ស្របពេលមានប្រជាពលរដ្ឋបានពុល និងកំពុងសម្រាបកព្យាបាលបន្តបន្ទាប់នៅតាមមណ្ឌលសុខភាពមួយចំនួនក្នុងមូលដ្ឋានស្រុកបុទុមសាគរ៕