ខេត្តកណ្តាល ៖ ក្រុមជនមិនអនុវត្តតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ប្រមូលផ្តុំគ្នា ផឹកស៊ីទាំងកណ្តាលភ្លៀងបានចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចុះធ្វើការឃាត់ខ្លួន កាលពីម៉ោង១៧និង៣០នាទី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបំពានវិធានការរដ្ឋបាល។
អ្នកទាំង០៦រួមមាន ៖
ទី១-ឈ្មោះ សារី ឆេង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅ ផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី២-ឈ្មោះ ឃុត ចន្ធូ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣- ឈ្មោះ រុណ ស្រីញឹប ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៤-ឈ្មោះ ហុង ស្រីណុច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៥-ឈ្មោះ កៃ ហួត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៦-ឈ្មោះ អ៊ុង វ៉ែននី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំពោះវត្ថុតាងចាប់យក ស្រាបៀរ Cambodia ចំនួន១២កម៉ុង ។ តុជ័រ០១ កែវចំនួន០២ ។ឆត្រ័ចំនួន០១ ។ សំបកកកំម៉ុងផឹករួច ចំនួន២៤សំបក ។
កងរាជអាវុធហត្ថក្រុងតាខ្មៅបានអោយដឹងថា មុនពេលឃាត់ខ្លួន មានប្រជាពលរដ្ឋនៅ ក្បែរនោះបានរាយការណ៍មកសមត្ថកិច្ច កងរាជអាវុធហត្ថក្រុងតាខ្មៅថា មានអ្នកជួលផ្ទះនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ បាននាំគ្នាផឹកស៊ី នៅខាងមុខផ្ទះជួលរបស់ឈ្មោះ ម៉ៅ ដោយពេលនោះ មេឃកំពុងភ្លៀងខ្លាំង បានដាក់ឆត្រ័ផឹកស៊ី ។ ដោយទទួលបានពព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងតាខ្មៅ បានចុះឃាត់ខ្លួនដើម្បីកសាងតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នជនទាំង០៦នាក់ និងវត្ថុតាង បានឃាត់ខ្លួននៅ មូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីនីតិវិធីច្បាប់ និងបញ្ជូនទៅតុលាការនៅរសៀលនេះ ៕