ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃ សុក្រ ១២ កើត ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៣ ខែ មេសាឆ្នាំ២០២១នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគ្រី មេភូមិ មេឃុំ និងគ្រូពេទ្យបានសហការគ្នាបានចុះទៅគេហដ្ឋានពលរដ្ឋចំនួន០៦នាក់នៅភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនិងជម្ងឺកូវិដ.១៩ រត់មកពីរភ្នំពេញលួចចូលស្រុកកំណើតវិញ បាននាំយកទៅកន្លែងធ្វើចត្តាឡីស័កនៅវិទ្យាល័យប្រពៃគិរី ស្រុកជលគិរី ៕