• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, June 8, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សន្តិសុខសង្គម

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខបានឱ្យដឹងថា នៅវេលាម៉ោង០០និង២០នាទី ថ្ងៃទី២២…

by Pich News
23/04/2021
in សន្តិសុខសង្គម
0
ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខបានឱ្យដឹងថា នៅវេលាម៉ោង០០និង២០នាទី ថ្ងៃទី២២…
48
SHARES
230
VIEWS
Share on FacebookShare on Twitter

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខបានឱ្យដឹងថា នៅវេលាម៉ោង០០និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កងកម្លាំងចម្រុះមានកងទ័ព កងរាជអាវុធហត្ថ និងកម្លាំងនគរបាលដែលឈរជើងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ពលករឆ្លងដែនដោយខុសច្បាប់ បានធ្វើការចុះល្បាត ហើយក៏ឃាត់ខ្លួនមនុស្សបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន១៤នាក់ ក្នុងនោះមេខ្យល់ចំនួន៣នាក់ និងពលករជាជនរងគ្រោះចំនួន១១នាក់ (ក្នុងនោះកុមារចំនួន២នាក់) ផងដែរ ។

លោកវរសេនីយ៍ឯក ព្រហ្ម សុភា បានបញ្ជាក់ទៀតថា ក្នុងការឃាត់ខ្លួនមេខ្យល់ និងជនរងគ្រោះខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យផងដែរ។ ចំណែកមេខ្យល់ និងពលករ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យ បញ្ជូនមកប្រគល់ឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធីបន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា បើតាមការបំភ្លឺពីពលករខ្មែរទាំង១១នាក់ខាងលើថា មេខ្យល់ចំនួន៣នាក់ដលមាន ៖ ១.ឈ្មោះ ផៃ ធី ភេទប្រុស អាយុ៤១ឆ្នាំ, ២.ឈ្មោះសាំ អៀន ភេទប្រុស អាយុ៤៧ឆ្នាំ និង៣.ឈ្មោះអ៊ូ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ បានតេតាមទូរស័ព្ទមកទំនាក់ទំនងពួកគាត់ថា «តើចង់ទៅប្រទេសថៃអត់?» ហើយពួកគាត់ក៏បានសួរវិញថា «ចេញទៅបានមែនអត់» មេខ្យល់នោះក៏បានប្រាប់ពួកគាត់វិញថា «ចេញទៅបាន ដោយត្រូវបង់លុយឱ្យពួកគេក្នុងម្នាក់៦ពាន់បាត (លុយថៃ)»។
ប្រភពដដែលបន្តថា បន្ទាប់មកពួកគេក៏បានឯកភាពគ្នា ហើយណាត់ថ្ងៃចេញដំណើរ គឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដោយពួកគេបានមកតាមការណាត់គ្នា ហើយមានម៉ូតូចាំទទួលដឹកពួកគេពីកន្លែងដីពុះឡូតិ៍មួយកន្លែងក្នុងខេត្តសៀមរាប រួចវាងទៅតាមផ្លូវលំ ចំណុចផ្សារកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោយក៏ឡើងជិះរថយន្តបន្តមកចេញនៅចំណុចស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីគេចពីសមត្ថកិច្ចដែលឈរជើងបិទផ្លូវខេត្តនៅចំណុចស្ពានតាប៉ុន ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបានធ្វើដំណើររហូតមកដល់ចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិកូនដំរី ហើយម្ចាស់រថយន្តនោះក៏បានដាក់ពួកគាត់នៅទីនោះ ដោយប្រាប់ថា «បន្តិចទៀតមានគេមកយកបន្តហើយ»។ លុះរហូតដល់រសៀលថ្ងៃដដែល ក៏ស្រាប់តែរថយន្តដដែលមកយកពួកគាត់ទៅស្រុកម៉ាឡៃ ហើយក៏មានបុរសម្នាក់ទៀតមកចាំនាំផ្លូវពួកគាត់ដើរកាត់បម្រុងឆ្លងទៅប្រទេសថៃ ប៉ុន្តែពេលដើរបានប្រហែល៥០ម៉ែត្រ ស្រាប់តែមានសមត្ថកិច្ចដេញចាប់ពួកគាត់បានតែម្ដង ។
ចំណែកមេខ្យល់ទាំង៣នាក់ក៏បានឆ្លើយសារភាពថា ពួកគេពិតជាបានជូនពលករទាំងអស់ខាងលើ ដើម្បីចេញទៅប្រទេសថៃពិតប្រាកដមែន ដោយយកថ្លៃម្នាក់៦ពាន់បាត ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ក៏ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះហើយ។ ចំណែកជនរងគ្រោះចំនួន១១នាក់ ក្នុងនោះកុមារចំនួន២នាក់ផងនោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ (QC2) ថ្នាក់ខេត្ត (កងវ៉ា) ក្នុងក្រុងសិរីសោភ័ណហើយ៕

Previous Post

អាជ្ញាធរស្រុកបុទុមសាគរ ឃាត់ខ្លួន បុគ្គលិកចំនួន ១១នាក់ របស់ក្រុមហ៊ុន Smart

Next Post

ប្រទះឃើញសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ នៅក្បែរផ្លូវ

Related Posts

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
សន្តិសុខសង្គម

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

04/03/2025
211
ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង
សន្តិសុខសង្គម

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង

26/02/2025
233
តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ
សន្តិសុខសង្គម

តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូន អ្នកឧកញ៉ា ហ៊ុន តូ

16/07/2024
897
ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ
សន្តិសុខសង្គម

ពលរដ្ឋជាច្រើនគ្រួសារ នៅតែបង្ហាញការតស៊ូដើម្បីទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោង និងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះកំពុងមានការប្ដឹងផ្ដល់គ្នាទៅដល់តុលាការផងដែរ

21/05/2024
1k
ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង
សន្តិសុខសង្គម

ប្រជាពលរដ្ឋ នៅតាមដងផ្លូវជាតិលេខ៥៥ ចំណុចក្បែរតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ នៅតែទទូចសំណូមពរ ដល់សម្ដេចពុកសម្ដេចម៉ែ សម្ដេចធិបតី មេត្តាជួយឲ្យពួកគាត់ បានរស់នៅបន្តនៅទីតាំងដដែលផង

09/05/2024
1.1k
ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត
សន្តិសុខសង្គម

ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត

26/09/2023
1.4k
Next Post
ប្រទះឃើញសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ នៅក្បែរផ្លូវ

ប្រទះឃើញសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ នៅក្បែរផ្លូវ

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.