ខេត្តបាត់ដំបង ៖ ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នគរបាលខេត្តបាត់ដំបងនិងតន្ត្រីក្រោមឱវាទមួយចំនួន នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះជួបប្រជុំគណៈបញ្ជាការឯកភាពស្រុករុក្ខគិរី ស្តីពីការពង្រឹងការអនុវត្តវិធានការការពារការទប់ស្កាត់ការចេញ ចូលឆ្លងខេត្តរបស់ប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខដល់កងកម្លាំងនឹងត្រួតពិនិត្យពង្រឹងកម្លាំងឈរជើងការពារ គោលដៅនៅឃុំមុខរាហ៍ដែលមាព្រំប្រទល់ ជាប់នឹងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ព្រមទាំងបានឧបត្ថម្ភដល់កម្លាំងប្រចាំការការពារនូវ ម៉ាស់២០ប្រអប់ មី៣០កេស ទឹកសុទ្ធ៤៨កេស និង ថវិការ ៤,០០០,០០០៛៕