ឥណ្ឌា៖ ជារឿងដ៏គួរឲ្យចម្លែក ឬអាចនិយាយថាប្រជាពលរដ្ឋមួយចំនួនមិនធ្លាប់បានឃើញ បានឮកាលពីពេលកន្លងមកទេ ដែលមានគេកាត់ទោសសត្វស្វាឲ្យនៅជាប់គុកពេញមួយជីវិតនោះ ។ នេះជារឿងពិតមួយដែលកើតឡើងនៅក្នុងស្រុក មីហ្សាពូ (Mirzapur) ប្រទេសឥណ្ឌា បានសម្រេចឲ្យសត្វ ស្វា ប្រមឹកមានចរិកកាចសាហាវបង្ក គ្រោះថ្នាក់ដល់មនុស្សដែលរស់នៅក្នុងតំបន់នោះ ឲ្យនៅជាប់គុក នៅ សួនសត្វ កានពូ(kanpur) ។
បើយោងតាមសារព័ត៌មាន Business Insider India បានឲ្យដឹងថា សត្វស្វាមួយក្បាលនេះមានឈ្មោះ កាលូអា(kalua) ដែលត្រូវបានបុរសម្នាក់យកមកចិញ្ចឹមនៅពេលវាមានអាយុប្រមាណ៣ឆ្នាំ ។ ក្នុងអំឡុងពេលចិញ្ចឹមនោះ ម្ចាស់ស្វាតែងឲ្យកាលូអា ផឹកស្វាជាប្រចាំ រហូតសត្វមួយក្បាលនេះ ក្លាយជាសត្វស្វាប្រមឹកល្មោភស្រាអត់ស្រាមិនបាន ។ លុះពេលដែលបុរសជាម្ចាស់សត្វស្វា កាលូអា បានស្លាប់ទៅលែងមានអ្នកណា ឲ្យស្រាវស្វានេះផឹកទៀត ដែលធ្វើឲ្យមានខឹង កើតចេញចាចរិកកាចសាហាវដេញខាំគេឯងបង្ករបួសរហូតដល់ទៅ២៥០នាក់ ដោយក្នុងនោះមានម្នាក់រងរបួសធ្ងន់ធ្ងរបានស្លាប់បាត់បង់ជីវិត ។
សូមជម្រាបថា រហូតមកដលពេលនេះស្វាប្រមឹកផឹកស្រាពិឃាតមនុស្សនេះមានអាយុប្រមាណ៦ឆ្នាំហើយ ដែលគេយកទៅដាក់នៅសួនសត្វ កានពូ(kanpur) ។ បើទោះបីជាត្រូវបានគេយកទៅដាក់នៅក្នុងសួននេះហើយ ស្វាប្រមឹកនេះក៏នៅមិនកែចរិកផងដែរ វាបានខាំសត្វស្វាដទៃទៀតដែលនៅក្នុងសួនជាមួយគ្នា ឲ្យរងរបួសជាច្រើន រហូតគេសម្រេចដាក់ស្វានេះក្នុងទ្រុងមួយដាច់ដោយឡែកពេញមួយជីវិតតែម្តង ៕