ភ្នំពេញ ៖ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានអ្នកមកពីក្រៅខេត្តមកស្នាក់នៅ ក្រុមគ្រូពេទ្យ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយអាជ្ញាធរភូមិសង្កាត់ បានចុះត្រួតពិនិត្យបន្ទប់ជួលស្ថិតនៅភូមចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បន្ទប់លេខC២និងA៥។
តាមការពិនិត្យជាក់ស្តែងគឺមានមនុស្សចំនួន០៣នាក់ ដែលរត់គេចមកពីខេត្តតាកែវ ហេីយគេចវេះពីការធ្វេីចត្តាឡីស័ក៖
១- ឈ្មោះ ខេន ស្រីណា ភេទស្រី ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើត ភូមិរវៀង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
២- ឈ្មោះ នឹម ណាវី ភេទស្រី ជនជាតិខ្មែរ អាយុ២៤ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើតជាមួយគ្នា។
៣- ឈ្មោះ ហេង ស្រីយីន ភេទស្រី ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីកន្លែងកំណើតជាមួយគ្នា។
នារីទាំង០៣នាក់ខាងលើត្រូវបានបញ្ជូនទៅធ្វើចត្តាទ្បីស័កនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ៕