ភ្នំពេញ ៖ អាជ្ញាធរបានចុះណែនាំ និងអោយធ្វើកិច្ចសន្យា កាលពីព្រឹកថ្ងៃទី ១៨ មេសា ២០២១នេះ លើស្ត្រីជាអាជីវករដែលលក់សាច់ជ្រូកនៅលើផ្លូវ ៣៤៨ កែង ១៦៧ ដែលតម្លើងថ្លៃសាច់ជ្រូក (សាច់សុទ្ធ ១គីឡូ ៥០,០០០រៀល) ឲ្យលក់ក្នុងតម្លៃសមរម្យ និងសមស្របទៅតាមតម្លៃទីផ្សារ។
អាជីវករដែលធ្វើកិច្ចសន្យានោះមានឈ្មោះ ស្រេង សុខជា អាយុ៦០ឆ្នាំ ជាអាជីវករលក់សាច់ជ្រូកនៅផ្សារលូ ផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជាធានីភ្នំពេញ។ នៅក្នុងក្រដាសកិច្ចសន្យាក៏បានបញ្ចាក់ផងដែរថា រាល់សាច់ដែលលក់ចេញគឺត្រូវមានតម្លៃដូចដែលបានកំណត់នៅក្នុងវិក័យបត្រ ប្រសិនបើករណីណាមួយដែលផ្ទុយពីកិច្ចសន្យាខាងលើ អាជ្ញាធរអាចចាត់វិធានការតាមផ្លូបច្បាប់ ៕