ភ្នំពេញ៖ ពិតជាមិនធម្មតានោះឡើយ ក្រោយពីបានដឹងអំពីមហិច្ឆតា យ៉ាងធំធេង របស់ប្រធានស្ថាបនិកក្រុមហ៊ុន គ្រួសារកក់ក្តៅ គឺលោកឧកញ៉ា អ៊ុច សម្បត្តិ ដែល មានគោលដៅច្បាស់លាស់ ក្នុងនាមជាអ្នកនាំមុខគេ ក្នុងក្រុមហ៊ុនមួយនេះ ដែល មានមនុស្សរាប់ម៉ឺននាក់ ។
បើតាមការរៀបរាប់ឲ្យដឹងពីលោកឧកញ៉ាដោយផ្ទាល់ បានបញ្ជាក់ប្រកបដោយ ទឹកចិត្តយ៉ាងម៉ឺងម៉ាត់ថា រូបលោកមិនហ៊ានឈឺ ព្រោះលោកមិនទាន់ធ្វើបានល្អ ។ រូបលោកមិនហ៊ានបោះបង់ ព្រោះលោកមិនមែនជនកំសាក ។ រូបលោកមិនហ៊ានស្លាប់ ព្រោះលោកមិនទាន់ធ្វើវាបានសំរេចនៅឡើយ ។
លោកឧកញ៉ា បានបង្ហើបពីអាថ៌កំបាំងមហិច្ឆតារបស់លោកថា គោលដៅជីវិតរបស់លោកធំធែងណាស់ក្នុងការដឹកនាំក្រុមហ៊ុនគ្រួសារកក់ក្តៅក្លាយជាក្រុមហ៊ុនគ្រឿងសម្អាងលេខមួយ លើពិភពលោក ។ ជាពិសេសលោកនឹងរស់នៅរហូតដល់ខួប៥០ឆ្នាំរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០៦៤ ។
លោកឧកញ៉ាបញ្ជាក់ថា ចាប់តាំងពី ក្រុមហ៊ុន គ្រួសារកក់ក្តៅ បានបដិសន្ធិឡើង នៅឆ្នាំ២០១៥ ដោយដៃរបស់លោកឧកញ៉ាផ្ទាល់ បានជួបរឿងរ៉ាវ និងរលកនៃ ឧបសគ្គច្រើនខ្លាំងណាស់ រួមទាំងពីការក្ស័យធនដោយសារបំណុល ការបង្ខូច កេរ្តិ៍កិត្តិយសពីអ្នកដទៃជាដើម ។ ប៉ុន្តែទោះបីជាយ៉ាងក្តៅ ដោយសារគោលដៅពិត និងមហិច្ឆតាយ៉ាងធំធេង បានរុញឲ្យរូបលោកដួលហើយក្រោកឡើងវិញ រហូត ពង្រីកនូវវិសាលភាពរបស់ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស ឲ្យមានភាពរឹងមាំ ដូចបច្ចុប្បន្ន ៕