ភ្នំពេញ ៖ នេះបានហៅថា ស្គាល់មុខស្គាល់មាត់ មិនស្គាល់ចិត្តមែន នារីវ័យក្មេង ម្នាក់ ត្រូវបាន ម្ចាស់ហាង ទូរស័ព្ទ មួយកន្លែង ចាប់ប្រគល់អោយ សមត្ថកិច្ច ក្រោយពីនារីម្នាក់នេះ ធ្វើជាចូលទៅទិញទូរស័ព្ទ ស៊េរីទំនើប ២គ្រឿង តម្លៃ 500$ ហើយ បន្លំ លួច។
យោងតាម ម្ចាស់ ហាង ទូរស័ព្ទ ដែលមាន គណនី ហ្វេ ស ប៊ុ ក ឈ្មោះ Sithi Na បាន បង្ហោះ ករណីនេះ កាលពី ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ ឲ្យ ដឹងថា ៖ « សូម បងប្អូន ប្រុងប្រយ័ត្ន ទាំងអស់គ្នា ជនខិលខូច មួយ នេះ បាន ចូលមក បន្លំ យក ទូរ សព្ទ ពីរ គ្រឿង ពីរ ហាង ខ្ញុំ តែ ខ្ញុំ ចាប់បាន សូម បងប្អូន ប្រ យ ត្ន័ ផង ល្បិច ខ្ពស់ ណាស់ ( កំពុង កូ វិត ផង មក ធ្វើបាប ឯង ទៀត )» ។
ក្រោយពី បានឃើញ បែបនេះ ក៏មាន បងប្អូន អ្នកប្រើប្រាស់ បណ្តាញ ម្នាក់ ដែល ធ្លាប់ ប្រទះ នឹង ចោរ ស្រី កំពូល ល្បិច រូបនេះ បាន ប្រាប់ ឲ្យ ដឹងថា ៖ « ម្នាក់ នឹង ពីមុន ធ្លាប់ បោក លុយ បងថ្លៃ ខ្ញុំ ថា ខ្លី លុយ ឲ្យ ថ្លៃ កង់ បី សិន រួចហើយ ចូលធ្វើ ក្រចក និង កក់សក់ ហើយ ថា ភ្លេច យកលុយ មកទៀត តែ អាណិត ឃើញ លើកដៃ សំពះ ហើយក៏ ឲ្យ ទៅៗ រួច ប្រាប់ថា ថ្ងែ ក្រោយ កុំ ធ្វើ អ៊ីចឹង ទៀត » ។ រីឯ ម្នាក់ទៀត ក៏បាន ឲ្យ ដឹងផង ដែរ ថា ៖ « ថ្ងៃមុន ចូល ហាង ខ្ញុំ ដែរ ហ្នឹង ថា យក RENO5 ២ ដើម រៀបចំ ឲ្យ ហើយ ថា សុំ យក ទូរស័ព្ទ សិន »៕