ខេត្តបាត់ដំបង ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា លព្រហ្មទ័ណ្ឌនិងដោយបានការសម្របសម្រួ ល លើនីតិវិធីពីឯកឧត្តមគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ ដំបង បានធ្វើការឃាត់ខ្លួនឈ្មោះប៉ុល ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅផ្ទះជួលស្ថិតនៅ ភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំ បងដើម្បីធ្វើការ សាកសួរ ស្រាវជ្រាវជុំវិញករណី (ឃាត កម្ម)ស ម្លាប់ ប្រពន្ធរបស់ខ្លួន។
សូមជម្រាបជូនថា នារសៀលថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២១ នៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុមទី ០១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង មានកាភ្ញាក់ផ្អេីលមួយបន្ទាប់ពីប្រទះឃេីញ ស្រី្តឈ្មោះ សេង វ៉េត ហៅ ស អា យុ ៣ ៩ ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ជួលខាងលេីក្នុងសភាពហេីយខ្លាំងនិងធំក្លិនមកខាង ក្រៅ ដោយមិនដឹងពីមូលហេតុ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលបុរ សជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន បាន ឆ្លេីយសារភាពថា គាត់ ពិតជាបាន សម្លាប់ស្រី្តជាប្រពន្ធរបស់គាត់កាលពីថ្ងៃទី ៤ខែ មេសា ឆ្នាំ ២០២១ នាវេលាយប់រំ ល ងអាធ្រាត្រ ដោយការវាយដំលេីផ្ទៃមុខនិងច្រ បាច់ករ ហូតដល់ស្លាប់ ។
ចំពោះមូលហេតុដែលឈានដល់ការ សម្លាប់ប្រពន្ធបែ បនេះគឺដោយសារ ប្រពន្ធគាត់តែងតែជេរប្រ មាថគាត់នៅពេលខឹងហេី យ តែងតែទូរស័ព្ទ ទៅរកប្តីមុន របស់គាត់និងនិ យាយសរសេីរប្តីមុននៅចំ ពោះមុខគាត់ជាញឹកញយ។
តាមការរៀបរាប់ជនស័្សយរូបនេះបាន ឱ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើប នឹងបានគ្នាជាប្តី ប្រពន្ធក្នុងរយ:ពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជា ប្រពន្ធនេះមានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រនៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ ស្នាក់នៅទីនេះក្នុងអំ ឡុងខែ មីនា ឆ្នាំ២០២១តែប៉ុណ្ណោះ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីបញ្ជូនបន្តទៅកាន់តុលារ ការអនុវត្តតាមផ្លូវច្បាប៕