ខេត្តកោះកុង ៖ កម្លាំងអធិការដ្ឋាននគរបាល ក្រុង ខេមរភូមិន្ទ បាន ធ្វេី ការ ឃាត់ ខ្លួន ក្មេង ទំនើង មួយ ក្រុម នៅថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១។
ក្រុមក្មេងទំនើងទាំងនោះ ឈ្មោះ ដូច ខាងក្រោម ៖ ១-ឈ្មោះ ធន់ វុធថា ហៅ ថុន វុត្ថា ហ៊ូវ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកកាន់កាំបិតផ្គាក់។
២-ឈ្មោះ រឹម ថាវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង អ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាព។
៣-ឈ្មោះ កូន សើគីរីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។
៤-ឈ្មោះ រឿន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទួលគគីរ ឃុំទួលគគឺរ ស្រុកមណ្ឌលសីមា ខេត្តកោះកុងជាអ្នកកាន់កាំបិតតាំងតោ។
៥-ឈ្មោះ ធឿន ប៊ុនថាំ ហៅអាប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។
មុខសញ្ញាសង្ស័យខាងលើធ្វើសកម្មភាពបំរុងយកដុំថ្មនិងកាំបិតប្រើអំពើហឹង្សាទៅលើឈ្មោះណាវ សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស អាស័យដ្ឋាននៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នៅចំណុចមាត់សមុទ្រ ស្ថិតក្នុងភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ប៉ុន្តែមិនទាន់បង្កឲ្យមានរបួសស្នាមនៅឡើយទេត្រូវបានកងកម្លាំងយើងទប់ស្កាត់ទាន់ពេលពួកគេរត់គេចខ្លួនទើបតែនៅល្ងាចថ្ងៃទី០៥-មេសាឃាត់ខ្លួនពួកគេបាន។
បច្ចុប្បន្ន ករណីខាងលើកងកម្លាំងយើងកំពុងកសាងសំណុំរឿង ចាត់ការ ទៅតាមនីតិវិធីច្បាប់ ៕