ខេត្ដបាត់ដំបង ៖ ពិតជាអាណិតអាសូរខ្លាំងណាស់ កុមារីម្នាក់ បានស្លាប់ ភ្លាមៗនៅ កន្លែងកើតហេតុ និងស្រ្តីវ័យចំណាស់ម្នាក់ទៀត ក៏ត្រូវ ឃាតករ ធម្មជាតិ រន្ទះបាញ់ តាមផ្តាច់ជីវិត ត្រឹមតែមួយថ្ងៃ។ ហេតុការណ៍ រងគ្រោះដោយគ្រោះធម្មជាតិជាតិនេះ កើតឡើង កាលពីរសៀល ថ្ងៃទី០៥ខែមេសាឆ្នាំ២០២ ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ករណីទី១ កើតឡើងនៅរសៀលថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១៥និង៤០នាទី នៅចំណុចក្រុមទី ១០ ស្តិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី រន្ទះបាញ់មនុស្ស បណ្តាលអោយស្លាប់ចំនួន ០១លើក ជនរងគ្រោះ ឈ្មោះ អៀង លីណា ភេទ ស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ។
សត្ថកិច្ចបានបញ្ជាក់មូលហេតុ ក្មេងស្រីរងគ្រោះ បានជិះកង់ទៅសុំលុយ ម្តាយទៅទិញនំហូប ពេលត្រលប់មកវិញ ដល់ទីវាលប្រហែល ១០០ម៉ែត្រ ពីផ្ទះក្មេងស្រីរងគ្រោះ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។
ករណីទី២កើតឡើងនៅក្នុងថ្ងៃខែឆ្នាំដ៏ដែល វេលាម៉ោង ១៦និង០០ នាទីរសៀល នៅចំណុចក្រុមទី៨ ភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីរន្ទះបាញ់ កើតឡើង ០១លើក បណ្ដាលឱ្យស្លាប់មនុស្ស ០១នាក់ ជនរងគ្រោះ ឈ្មោះ ង៉ែត ហឿន ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ប្ដីឈ្មោះ ប៉ោក ម៉ន អាយុ៥៣ឆ្នាំ មានកូនចំនួន ០៥នាក់ ស្រី ០១នាក់។
សមត្ថកិច្ចបាន បញ្ជាក់ថាមូលហេតុ ជនរងគ្រោះកំពុងឈរមើលកូន ពូនរងដាំដំឡូងមី ស្រាប់តែភ្លាមនោះ ក៏រន្ទះបាញ់ស្លាប់តែម្ដង៕