ភ្នំពេញ ៖ បុរសជាមន្រ្តីប៉ូលិសម្នាក់ បានស្លាប់ ក្រោយបញ្ជូន ទៅសង្រ្គោះ នៅមន្ទីរពេទ្យ បន្ទាប់ពីជួប គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ កាលពីម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំនុចផ្លូវបេតុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា÷មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកូរ៉ឡាពណ៍ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ 2Q 2411តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុក៏មានប៉ូលិសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូពាក់ស្លាកលេខ នគរបាល1 _1803 ធ្វើដំណើរពីទិសដៅត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលត្រូវបានរថយន្តសាមុយបញ្ជូនទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។
សមត្ថកិច្ចបានឲ្យដឹងថា÷សពជនរងគ្រោះមានឈ្មោះ ដាញ់ ស៊ីថុលភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីនគរបាល ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ
ចំណែកអ្នកបើកបររថយន្តខាងលើមានឈ្មោះ សួង ចាន់រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំមុខរបរកសិករ ស្នាក់នៅភូមិបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិព្រៃវែងបានចុះទៅឃាត់អ្នកបើកបររថយន្តយកមកសាកសួបន្ត
បន្ទាប់មកក៏មានសមត្ថកិច្ចចរាចរណ៏ខណ្ឌដង្កោសហការណ៍ជាមួយចរាចរណ៏ក្រុងចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ រួចក៏បានក៏បានយកអ្នកបើកបរនិងរថយន្តរួមនិងម៉ូតូជនរងគ្រោះបញ្ជូនទៅកាន់ការិយាល័យចរាចរណ៏ជើងគោកចាត់ការបន្តតាមនិតិវិធី។
ចំណែកសពសមត្ថកិច្ចបានដឹកយកតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕