ខេត្តរតនគិរី ៖ ក្មេងៗ ចំនួន៧នាក់ នៅគ្នាគាស់ ត្រី ខ កំប៉ុង ទទួលទាន ស្រាប់តែអាការៈ ពុល ត្រូវបានយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ កាលពីព្រលប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ ហេតុការណ៍នេះកើតឡើង ចំណុចភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
យោងតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សូ សំណាង អធិការនគរបាលស្រុកអូយ៉ាដាវ បានឲ្យថា ជនរងគ្រោះទាំង៧នាក់ ១.មានឈ្មោះ សល់ សី ភេទប្រុស អាយុ ១៦ឆ្នាំ ២.ឈ្មោះសល់ ឡេស ភេទប្រុស អាយុ ១៥ឆ្នាំ ៣.ឈ្មោះ សេវ លីន ភេទស្រី អាយុ ១៤ឆ្នាំ ៤.ឈ្មោះ សល់ ញូន ភេទប្រុស អាយុ ១៣ឆ្នាំ
៥.ឈ្មោះ សល់ ដានី ភេទស្រី អាយុ ១១ឆ្នាំ ៦.ឈ្មោះ សល់ សេ ភេទប្រុស អាយុ ១៣ឆ្នាំ ៧.ឈ្មោះ សល់ ព្រំ ភេទប្រុស អាយុ ១២ឆ្នាំ ជាអ្នករស់នៅក្នុងភូមិឃុំ កើតហេតុជាមួយគ្នា។ លោកអធិការ បានឲ្យដឹងទៀតថា នៅវេលាម៉ោង៦,៣០នាទី លោកបានទទួលទូស័ព្ទពីលោកមេភូមិភិ ថាមានករណីអ្នកហូបត្រីខពុល ដោយមានអាការៈវិលមុខ ក្អួត ទន់ដៃទន់ជើង។ ហើយពួកគាត់សុំការជួយអន្ដរាគមន៍មកលោក ឲ្យជួយមកទទួលជនរងគ្រោះនៅចំណុចកំពុងចម្លងភូមិភិ យកមកកាន់មណ្ឌលសុខភាព អូយ៉ាដាវ ។
លោកអធិការ បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នំា២០២១ លោកចាត់ឲ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុ នឹងនាំយកសំបកកំប៉ុងត្រីខម៉ាក គឺហ្វខេន មកអធិការដ្ឋានដើម្បីពិនិត្យ ក៏ប៉ន្តែលោកវិរសេនីយ៍ឯក មិនបានបញ្ជាក់ពីទីតាំងលក់ត្រីខកំប៉ុងនោះទេ។
បច្ចុប្បន្ន ជនរង្គ្រោះទាំង៧នាក់បានធូរស្រាលខ្លះហើយ៕