ខេត្ដកែប៖ ដោយអនុវត្ត តាមការដឹកនាំ ចង្អុល បង្ហាញពី លោក ឧត្តមសេនីយ៍ទោ សម្ប ត្តិ សុធារដ្ឋ ស្នងការ នគរបាលខេត្តកែប កាលពីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០ ២១ កម្លាំងនគរបាល នៃ អធិការដ្ឋាន នគរបាលក្រុងកែប បានសហការជាមួយ កម្លាំងអន្តរា គមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកសូបញ្ញា ស្នងការរង នគរបាល ខេត្តកែប បានចុះបង្ក្រាប ករណីលេងល្បែង ស៊ីសង (អាប៉ោង) មួយកន្លែង នៅភូមិដំណាក់ ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ក្រោយកម្លាំង សមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ អ្នកលេងល្បែង បានរត់គេចខ្លួនអស់ ហើយអ្នកខ្លះ ក៏រត់ចូលផ្ទះគេ និងពួនសម្ងំនៅក្នុងបន្ទប់ទឹក ត្រូវបានម្ចាស់ផ្ទះ រា យការណ៍ ប្រាប់សមត្ថកិច្ច អោយឃាត់ ខ្លួនបានចំនួន ២ នាក់ យកទៅអប់រំចំណែ ក វត្ថុតាងមួយ ចំនួនរួមមាន៖ ម៉ូតូចំនួន ០១ គ្រឿង ឧបករណ៍ លេងសំរាប់លេងអាប៉ោងមួយកំម្លេរ និង ស្បែកជើងអ្នក លេងល្បែងមួយចំនួនផងដែរ៕