ខេត្តសៀមរាប ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យបើកឱ្យដំណើឡើងវិញ នូវមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប មន្ទីរពហុព្យាបាលសុខភាព បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្រ្ត ចាវ ចាន់ ដែលស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។
រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ និង សាធារណជន ទូទៅ យកចិត្តទុកដាក់ អនុវត្ត នូវ វិធានការ របស់ ក្រសួងសុខាភិបាល និង អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ ស ម្តេ ច តេ ជោន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា គឺ ៣ ការពារ (ត្រូវ ពាក់ ម៉ាស់ ត្រូវ លាងដៃ ជាមួយ សាប៊ូ ឬ ជែល និង ត្រូវ រក្សា គម្លាត សង្គម ) ៣ កុំ (កុំ ចូល ទៅ កន្លែង បិទ ជិត គ្មាន ខ្យល់ ចេញ -ចូល កុំ ទៅ កន្លែង មាន មនុស្ស ច្រើន កុះករ និង កុំ ប៉ះពាល់ គ្នា )៕