ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីបានធ្វើការស្រាវជ្រាវជាង២ខែ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៩ ខែ០៣ បានចាប់ឃាត់ខ្លួនឃាតករ តាមដីការ ក្រោយពីគេចខ្លួនអស់ជាច្រើនខែ ដែលបានអារកសម្លាប់ ស្ត្រីមេម៉ាយមានកូន៣និងកាំបិតត្នោត។
សូមរំលឹកថា កាលពីម៉ោងជាង១ រំលងអាធ្រាត្រ ឈានចូលដល់ថ្ងៃទី២៥ ខែមករាឆ្នាំ២០២១ នៅ ភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស មានករណីភ្ញាក់ផ្អើល ស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតករអារកនិងកាំបិតត្នោត ស្រីរងគ្រោះមានឈ្មោះ អឿន រ៉េន (ហៅណេន) អាយុ៣០ ឆ្នាំជាស្ត្រីមេម៉ាយមានកូន ៣ នាក់ក្នុងបន្ទក ។
នៅយប់កើតហេតុពុំមាននរណាបានដឹងឡើយ ប៉ុន្តែនៅវេលាម៉ោង១ រំលងអធ្រាត្រ ស្រាប់តែឃើញកូនៗស្រែកយំហើយ រត់ចេញពីក្នុងផ្ទះមកក្រៅ ពេលនោះក៍មានអ្នកជិតខាងនាំគ្នាទៅមើល ឃើញស្ត្រីជាម្ដាយត្រូវគេអារកដាច់បំពង់ខ្យល់ស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចពិនិត្យធ្វើកោសល្យពិច្ច័យបានឱ្យដឹងថា៖ នៅកន្លែងកើតហេតុ បានរកឃើញស្រោម កាំបិតដែលឃាតករបានប្រើ និងឃើញ ទូរសព្ទ័ស្ត្រីរងគ្រោះបានបែក កញ្ជក់ខ្ទេច ដែលសមត្ថកិច្ចសង្ស័យថាៈ អាចមុនពេលធ្វើឃាតស្ត្រីរងគ្រោះ ឃាតករបានទាស់គ្នាជាមួយស្រ្តីរងគ្រោះទើបឈានដល់បោកទូរសព្ទ័ហើយចាប់ នារីរងគ្រោះអារក រួចជនដៃដល់បានរត់គេចខ្លួនបាត់ ។
ក្រោយពីការស្រាវជ្រាវ និងការប្រមូលវត្ថុតាង សមត្ថកិច្ចបានកំណត់មុខសញ្ញារួចជាស្រេច ប៉ុន្តែឃាតករបានរត់គេចខ្លួនអស់ជាច្រើនខែទើបនៅថ្ងៃទី ២៩ ខែ០៣នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានតែម្តង។