ភ្នំពេញ ៖ នៅយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ តាមរយៈផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានករណីជួបជុំផឹកស៊ី និង បង្កជាសំឡេងរំខានដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាទួលគោក ផ្លូវ ៣១៣ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នេះបើយោងទៅតាមប្រភពសារខមមិនពីប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងខាងលើមានការជួបជុំផឹកស៊ី ច្រៀងខារ៉ាអូខេ តម្លង់ និង បានបង្កសំឡេងរំខានដល់អ្នកជិតខាង ដែលផ្ទុយពីការណែនាំរបស់ក្រសួង សុខាភិបាល ។
បន្ទាប់ពីទទួលបានសារខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដល់ទីតាំងដើម្បីធ្វើការណែនាំ និង បញ្ឈប់សកម្មភាពរំខានទាំងនេះ ម្យ៉ាងវិញទៀតការជួបជុំមនុស្សច្រើន គឺផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ៕