ខេត្តពោធិ៍សាត់ ៖ ក្រោយពីបែកធ្លាយ វីដេអូរ នៃអំពើហិង្សាមួយ ដោយស្រ្តីជាម្តាយ បានវាយដំកូនស្រី បង្កើតរបស់ខ្លួន ដូចជាសត្វធាតុ កាលពីពេលកន្លងទៅ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលបានវាយក្មេងស្រីអាយុ ៧ ឆ្នាំ ម្នាក់យ៉ាងឃោរឃៅ បន្ទាប់ពីវីដេអូនៃការប្រើអំពើហិង្សារបស់ស្ត្រីនោះ បានចែកចាយពេញបណ្តាញសង្គម និង បន្ទាប់ពីត្រូវបានធ្វើចំណាត់ការករណីហិង្សានោះ ដាក់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីចាត់វិធានការអនុវត្តជំនាញ ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា កម្លាំងជំនាញនៃនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកការស្រាវជ្រាវបានឲ្យដឹងថា ស្ត្រីជាអ្នកប្រព្រឹត្តអំពើហិង្សានោះជាម្តាយបង្កើត ឈ្មោះ វ៉ែន សុធន់ អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ បានវាយកូនស្រីអាយុ ៧ ឆ្នាំ បណ្តាលឲ្យរងរបួស ក៏ព្រោះតែកូនស្រីបានយកលុយចំនួន ២០០០៛ ទៅទិញទឹកខ្នុរក្រឡុកចំនួន ៤ ដប ចែកបងប្អូនផឹក ពេលមកដល់ផ្ទះ ម្តាយជនរងគ្រោះបានសួរនាំកូន ហើយកូនបានឆ្លើយប្រាប់ថា មកពីទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹក ស្រាប់តែម្តាយបានស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និង ជាន់កទៅលើដី បណ្តាលឲ្យកូនស្រីជាជនរងគ្រោះរងរបួសគ្រាំខាងក្នុងខ្លួន ។
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានធ្វើការឃាត់ខ្លួនស្ត្រីជាម្តាយរូបនោះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីផងដែរ៕