ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ដែលប៉ុនប៉ងរំលោភ ជនរងគ្រោះក្នុងបន្ទប់ទឹក ត្រូវបានកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រុំ នៃអធិការដ្ឋាន នគរបាលស្រុកពញាក្រែក បានធ្វើការស្រាវជ្រាវ ស្វែងរក ចាប់ឃាត់ខ្លួន។
ក្រោយពីមានអំពើប៉ុនប៉ងរំលោភសេពសន្ថវៈ កើតឡើង លោកឧត្តម សេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលជំនាញធ្វើស្រាវជ្រាវតាមវិធានការជំនាញ។
ជាលទ្ធផលជនសង្ស័យឈ្មោះ មី កូត ហៅ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួនក្រោយពីបានប៉ុនប៉ងរំលោភ ដោយប្រើកាំបិតចុងស្រួច គំរាមទៅលើ នារីរងគ្រោះ អាយុ៣៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា ក្នុងបន្ទប់ទឹកក្រោមផ្ទះ របស់ជនរងគ្រោះ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កំពុងសួរចម្លើយនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី៕