ភ្នំពេញ : ករណីអគ្គិភ័យដែលឆាបឆេះឃ្លាំង មួយកន្លែង កាលពីនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ង អង្គារ៍ ៣កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតនៅ ផ្លូវលំ ក្រុមទី១៩ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
យោងតាមម្ចាស់ឃ្លាំង ឈ្មោះ សុខ សារ៉ន់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ដែលជាអ្នកគ្រប់គ្រងបានប្រាប់ថា មូលហេតុ នៃការឆប់ឆេះមកពី ឆ្លងចន្តរអគ្គិសនី ឃ្លាំងឆេះនោះជា
ប្រភេទ សំណង់ ដែកប្រកសង្កសី (ទំហំ ២៥ម៉ែត្រ x ៣០ម៉ែត្រ )ធ្វើអោយ ខូចខាតសំភារៈ ស្បែកពូកប្រហែល ៥០០ដុំអស់ទាំងស្រុង នឹងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយហើយក៏មិនមានបណ្ដាលអោយមានមនុស្ស ស្លាប់ ឬ របួស មនុស្ស ឡើយ ។
ក្នុងឆាប់ឆេះខាងនោះបានប្រើប្រាស់រថយន្តការិយា ល័យ អគ្គិភ័យ ដើម្បីជួយពន្លត់អស់ចំនួន ១៩គ្រឿង និងប្រើប្រាស់ទឹក អស់ចំនួ ន ១៦ឡាន ស្មេីរនឹង ៦៤ម៉ែត្រ គូប និងជំនួយរថយន្ត
ពន្លត់អគ្គិភ័យ របស់ក្រសួងមហាផ្ទៃ ចំនួន ៣គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រ គូប
– រថយន្តពន្លត់អគ្គិភ័យ តម្រួតបទបញ្ជា ចំនួន ៣គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រ គូប
– រថយន្តពន្លត់អគ្គិភ័យ របស់ ង៧០ ចំនួន ៥គ្រឿង ប្រើប្រាស់ ទឹកអស់ ៣ឡាន ស្មេីរនឹង ២៤ម៉ែត្រ គូប
– រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន OCIC ទីក្រុង ជ្រោយចង្វា រ ចំនួន ៧គ្រឿង ពុំបានប្រេីប្រាស់ទឹក
– រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រ គូប
– រថយន្តពន្លត់អគ្គិភ័យ របស់ផ្សារទំនេីប អូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រ គូប
– រថយន្តពន្លត់អគ្គិភ័យ របស់បុរី ក្តីសង្ឃឹម ថ្មី ចំនួន ២គ្រឿង
ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រ គូប
ចំពោះហេតុការណ៍ខាងលើនេះ មិនបានបង្ករគ្រោះថ្នាក់ដល់មនុស្ស ឬរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ ។ លោក នាយការិយាល័យពន្លត់ និង បង្ការអគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សូមឲពុកម៉ែ បងប្អូនប្រជាពលរដ្ឋ មេត្តាជួយប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះសម្ភារៈឧបករណ៍ងាយឆាបឆេះ អោយបានល្អ ចេញពីផ្ទះត្រូវមើលឲគ្រប់ជ្រុងជ្រោយ ពន្លត់ភ្លើងទៀនធូន ចង្ក្រាន និងបិតបណ្តាញអគ្គិសនី ជាដើម…។