ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការរដ្ឋាននគរបាលស្រុកបាកាន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរ:សេនីយ៍ឯក កាំង កុសល់ ឋាន:ជាស្នងការរង និងជាជំនួយការលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) នៅចំណុចផ្ទះរបស់ឈ្មោះអ៊ុក សុធា ហៅពយភេទប្រុសអាយុ៣៧ឆ្នាំប្រពន្ឋឈ្មោះសុខ បូណាវីត អាយុ៤១ឆ្នាំ រស់នៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានបញ្ជាក់ថា ករណីបង្ក្រាបនេះកម្លាំងនគរបាលជំនាញបានឃាត់មនុស្សចំនួន ០៧ស្រី០១នាក់៖ ១.ឈ្មោះសុខ បូណាវីត ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិខ្មារឃុំស្នាមព្រះ ស្រុកបាកាន(ម្ចាស់ទីតាំង)២.ឈ្មោះស្វាយ ឌឿន អាយុ៥៨ឆ្នាំ ភេទប្រុស រស់នៅភូមិបាក់ព្រីងឃុំស្នាមព្រះ ៣.ឈ្មោះក្រែង សុខាអាយុ៥៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ៤.ឈ្មោះយាន ជុំ អាយុ៦៣ភេទប្រុស រស់នៅភូមិបាក់ព្រីងឃុំស្នាមព្រះ ៥.ឈ្មោះតេវ ចាន់ថន អាយុ៣៧ឆ្នាំភេទប្រុស រស់នៅភូមិក្រោលក្របីឃុំត្រពាំងជង ៦.ឈ្មោះឈឹម ចាន់សុវណ្ណារ៉ា អាយុ៣៩ ភេទប្រុសរស់នៅភូមិក្រោលក្របីឃុំត្រពាំងជង៧.ឈ្មោះសុខ វឿន អាយុ៥៨ភេទប្រុសរស់នៅភូមិស្តុកស្វាយឃុំស្នាមព្រះ និងម៉ូតូ៧គ្រឿង។ចំពោះមនុស្សនិងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការទៅតាមនីតវិធី ៕