បរទេស៖ លោកស្រី Jeanine Anez បានឡើងកាន់តំណែង ជំនួសលោក Evo Morales ប្រធានាធិបតីបូលីវី ហើយក្លាយជាប្រធានាធិបតីស្ដីទី អស់រយៈពេល១ឆ្នាំ នាអំឡុងឆ្នាំ២០១៩ ហើយលោកស្រីបានចាត់ទុកថា នេះជាការធ្វើទុក្ខបុកម្នេញ ខាងនយោបាយ។
មន្រ្ដីរដ្ឋាភិបាលប៉ូលីវី បានថ្លែង នៅថ្ងទី១៣ ខែមីនា ឆ្នាំ២០២១ថា ប៉ូលិស បានចាប់ខ្លួនអតីតប្រធានាធិបតីស្ដីទី លោកស្រី Jeanine Anez ក្រោមការចោទប្រកាន់ពីបទ «ភេរវកម្ម, ការបះបោរ និងការឃុបឃិត»។ លោកស្រី Anez បានឡើងកាន់តំណែងជំនូសលោក Evo Morales ប្រធានាធិបតីបូលីវី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពេលលោកប្រធានាធិបតី រត់ភៀសខ្លួន ចេញពីប្រទេស នៅក្នុងអំឡុងពេលផ្ទុះការតវ៉ា ប្រឆាំងនឹងការបោះឆ្នោតជាថ្មីរបស់គាត់។
លោក Carlos Eduardo del Castillo បានសរសេរ នៅក្នុងបណ្ដាញសង្គម Twitter និងហ្វេសប៊ុកថា «លោកបានប្រកាសឲ្យប្រជាពលរដ្ឋដឹងថា លោកស្រី Jeanine Anez ត្រូវបានចាប់ខ្លួន ហើយនៅពេលនេះ លោកស្រីកំពុងស្ថិតក្នុងដៃរបស់ប៉ូលិស»។
ដោយឡែក Edwin Bazan អនុប្រធាន MAS ជាគណបក្សប្រឆាំង បានរិះគន់ដល់សកម្មភាពរបស់រដ្ឋាភិបាល ដោយលើកឡើងថា គណបក្ស MAS បានជំរុញឲ្យការស៊ើបអង្កេត តាមផ្លូវច្បាប់ ចំពោះការលួចបន្លំខ្លួន ដែលថា នេះជាការធ្វើរដ្ឋប្រហារ នៅពេលមានការលួចបន្លំ នៅក្នុងការបោះឆ្នោត៕