ខេត្ដព្រះសីហនុ ៖ មិនដឹងថា បុរសជាកម្មករសំណង់ម្នាក់ មានគំនុំអ្វីជាមួយអ្នកណានោះទេ បានជាត្រូវជនមិនស្គាល់មុខប៉ុនប៉ងបាញ់សម្លាប់ខណៈពេលកំពុងដេកលង់លក់លើអង្រឹង ប៉ុន្តែសំណាងល្អ ជីវិតថ្លៃ មិនស្លាប់ គឺបណ្តាលឲ្យចំកំភូនដៃស្តាំ ធ្លាយទៅត្រូវបញ្ឆិតលើក្បាល ១កន្លែងដេរ៥ថ្នេរ។
ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង៧យប់ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមហ៊ុន ហ្វាងឆឹង ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ជាវ ញ៉ុន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតភូមិជម្ពូវ័ន្ត ឃុំឈើទាល ស្រុកជុំគីរី ខេត្តកំពត ។ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ត្រូវជនល្មើសមិនស្គាល់មុខ លបបាញ់ ០១គ្រាប់ បណ្តាលឲ្យចំកំភូនដៃស្តាំធ្លាយទៅត្រូវបញ្ឆិតលើក្បាល ១កន្លែងដេរ៥ថ្នេរ ពេលកំពុងដេកលក់ក្នុងអង្រឹង។
ក្រោយកើតហេតុជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគិលានដ្ឋានមិត្តភាពកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម។ ករណីអាចបណ្តាលមកពីរឿងគំនុំផ្ទាល់ខ្លួន។ បច្ចុប្បន្ន កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ កំពុងស្រាវជ្រាវរកជនសង្ស័យ៕