ខេត្តព្រះសីហនុ ៖ នគរបាលបង្ក្រាបបាន ជនជាតិចិនចំនួន០៤នាក់ ដែលធ្វើសកម្មភាពប្លន់ លើជនជាតិចិនដូចគ្នា ក្រោយក្រុមនេះធ្វើសកម្មភាពនៅល្ងាចថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ ម្តុំមុខសណ្ឋាគារមួយកន្លែង ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ហើយប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជនសង្សយ័បាន នៅម៉ោងជាង៨យប់ថ្ងៃដដែល ពេលក្រុមនេះរត់គេច ទៅតាមផ្លូវចំណោតរ៉ាក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ។ នេះបើតាមការអោយដឹងពី ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ០៤នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ CUI YINZHE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញ កាស៊ីណូ តុងយៀន លិខិតឆ្លងដែនលេខៈ G61504867 មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ២-ឈ្មោះ LIU DONG JIANG ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កម្មករលើកទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៣-ឈ្មោះ LI JINGWEN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ៤-ឈ្មោះ ZHOU FEILONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ចំណែកជនរងគ្រោះ ឈ្មោះ ZHANG JINFANG ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ក្រុម១ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់៖ លុយ ៣,៤០០$ (បីពាន់បួនរយដុល្លារអាមេរិក) រងរបួស ដាច់រលាត់កែងដៃទាំងសងខាង ,រលាត់ខ្នងដៃខាងឆ្វេង និងរលាត់សៀតថ្កាខាងឆ្វេង ។
ជនរងគ្រោះទី២ មានឈ្មោះ MIN SHUAI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ អ្នកណែនាំភ្ញៀវម៉ាស្សា លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ -ទូរស័ព្ទដៃ ០៤គ្រឿង (IPHONE 12Pro MAX ០១គ្រឿង ,ម៉ាក HUAWEI ០១គ្រឿង ,ម៉ាក Redmi ០១គ្រឿង ,ម៉ាក VIVO ០១គ្រឿង) ។
-រថយន្ត ០១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 2BM-9108 ។
ជនសង្ស័យ នគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕