ខេត្តកំពត ៖ មុរសម្នាក់ បានទទួលរងរបួសធ្ងន់ បន្ទាប់ពីរថយន្តក្រុមហ៊ុន ដឹកធ្យូងថ្ម និង រថយន្តដឹកទំនិញ បុកគ្នាទាំងកណ្ដាលថ្ងៃត្រង់ ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ពីផ្លូវបំបែកគូស មកកាន់ស្រុកកំពង់ត្រាច ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិដើមពោធិ ឃុំអង្គសូរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ភាគី ខាង រថយន្ត ក្រុម ដឹកធ្យូងថ្ម ពណ៌លឿង អ្នកបើកបរ មិនស្គាល់ អត្ត សញ្ញាណ បានរត់គេចខ្លួន បាត់ ។ ចំណែក ភាគី ខាង រថយន្តដឹកទំនិញ ពណ៌ស អ្នកបើកបរមិនស្គាល់អត្ត សញ្ញាណ បាន រង របួសធ្ងន់ ។
តាម ការ អោយ ដឹង ពី លោក ទុំ ទិ ត្យ ប្រធាន ផ្នែក ន គរ បាល ចរាចរ ស្រុក កំពង់ត្រាច បាន ឱ្យ ដឹង ថា មុន ពេលកើតហេតុ រថយន្ត មួយ គ្រឿង ជារបស់ ក្រុមហ៊ុន ឯកជន មួយ ដឹកធ្យូងថ្ម ចូល រោងចក្រ ផលិតស៊ី ម៉ ង់ ត៍ ធ្វើដំណើរ មក ពី ទិស ខាងត្បូង ទៅ ទិស ខាងជើង ចំណែក រថយន្ត មួយគ្រឿង ទៀត ជា រថយន្ត ដឹក អី វ៉ា ន់ នៅ លក ព្រែក ចាក ធ្វើដំណើរ មក ពី ជើង ទៅ ទិស ខាងត្បូង លុះមកដល់ ចំណុចកើតហេតុ ខាងលើ ដែល ជា ផ្លូវ កោង ក៏បុកគ្នា យ៉ាង ពេញទំហឹងតែម្តង ។
តាម ប្រភព ខាងលើ បាន អោយ ដឹង បន្ត ថា ក្នុង ហេតុការណ៍ ខាងលើ នេះ បណ្តាល ឱ្យ រថយន្ត ដឹកទំនិញ រង ការ ខូចខាត យ៉ាង ធ្ងន់ធ្ងរ ហើយ អ្នកបើកបរ រង របួស បាក់ជើង ម្ខាង ត្រូវបាន គេបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ។ ចំណែក រថយន្ត ដឹក ធ្យូង ថ្ម បាន បែក កង់ ខាងស្ដាំ ចំនួន 3 គ្រាប់ រីឯ អ្នកបើកបរ បានរត់គេចខ្លួន បាត់ ។
ក្រោយពេលកើតហេតុ នគរបាលបានប្រមូលបំណែករថយន្ត និងវាស់វែង នៅកន្លែងកើតហេតុ រួចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាច ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រយទៀត៕