ស៊ីដនី៖ ជាការឆ្លើយតបទៅនឹងការបង្រ្កាបលើក្រុមបាតុករ ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ពេលនវអូស្ត្រាលីបានសម្រេចចិត្ត ផ្អាកកម្មវិធីនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយមីយ៉ាន់ម៉ា ដោយបង្វែជំនួយ នេះឲ្យទៅ អង្គការមនុស្សធម៌វិញ ។ នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ។
បើតាមរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី មេរីស ផេន (Marise Payne) បានឲ្យដឹងថា អូស្រ្តាលីនឹងបង្វែរជាបន្ទាន់ នូវជំនួយមនុស្សធម៌ចាំបាច់នានា ទៅកាន់ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចដទៃទៀត។ អូស្ត្រាលីនឹងផ្ដល់អាទិភាពទៅលើជំនួយមនុស្សធម៌ និងធានាឱ្យបានថា ជំនួយមនុស្សធម៌នេះនឹងទៅដៃ អង្គការក្រៅរដ្ឋាភិបាល ពោលគឺមិនមែនតាមរយៈរដ្ឋាភិបាល ឬអង្គភាពដែលជាសេនាធិនាការ របស់យោធាមីយ៉ាន់ម៉ានោះទេ ។
សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ ការបង្រ្កាបលើក្រុមបាតុករ ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបណ្តាលឲ្យមនុស្សរាប់សិបនាក់បានស្លាប់បាត់បង់ជីវិត ។ ក្រៅពីនេះបានចាប់ឃុំខ្លួនក្រុមបាតុករ១ ៧០០នាក់ផ្សេងទៀត ៕