ខេត្តកណ្ដាល: រថយន្តស្ទូចដឹកសសរគ្រឹះមួយគ្រឿង បានបើករ៉ឺយ៉ែក្រោយ មិនប្រយ័ត្ន ព្រោះគ្មានអ្នករ៉ឺយ៉ែ ភ្លាមនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកបុកចំសសរគ្រឹះ ពេញទំហឹង បណ្តាលឲបាត់បង់ជីវិតភ្លាម។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៧និង៤០នាទី ល្ងាចថ្ងៃទី ២៧ កុម្ភះ ២០២១ត្រង់ចំណុច ខាងមុខបុរី សិរីមង្គលស្ថិតនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មុនពេលកើតហេតុមានរថយន្ត HYUNDAIពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E-3294 ដឹកសសបុកគ្រិះ បានថយចេញពីការដ្ឋានដោយគ្មានការប្រុងប្រយ័ត្នមិនស្គាល់អត្តសញ្ញាណ(អ្នក បេីក រថយន្តកិច្ចខ្លួន) បាន ប៉ះជាមួយអ្នកបេីក ម៉ូតូ០១គ្រឿងពាក់ស្លាក លេខ កណ្តាល 1X-5728 បើកបរដោយឈ្មោះ ញៀម តាំងឃឹម ភេទប្រុស អាយុ 54ឆ្នាំ ស្នាក់នៅភូមិ ស្វាយជួរ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល បានបើកបរ ក្នុងទិសដៅពីជើងទៅត្បូងរួចក៏បុកចំចុងសសថ្មគ្រិះក្រោយរថយន្ត បណ្តាលអោយអ្នកបើកម៉ូតូ (ស្លាប់ )។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ វាស់វែងនិងយកមធ្យោបាយទាំង២
យកមករក្សាទុក បណ្ដោះ អាសន្ន នៅអនៅអធិការដ្ឋានដើម្បីចាត់ការតាម៕