• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Friday, June 6, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានសេដ្ឋកិច្ច

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ បានប្រារព្ធឡើងយ៉ាងអធិកអធម

by Pich News
25/01/2021
in ព័ត៌មានសេដ្ឋកិច្ច
0
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ  នៃគម្រោងផ្សារទំនើប  ព្រីនស៍ សឃ្វែរ  បានប្រារព្ធឡើងយ៉ាងអធិកអធម
49
SHARES
235
VIEWS
Share on FacebookShare on Twitter

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប  ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) បានប្រារព្ធឡើងយ៉ាងអធិកអធមនៅអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប នារសៀលថ្ងៃទី 25 ខែមករា ឆ្នាំ 2021។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក Cliff Koh អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Khong Weng Fook អភិបាលមិនប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនម៉ាកល្បីៗ មិត្តអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យជាច្រើនរូបទៀតបានចូលរួមក្នុងពិធីនេះ ដើម្បីជាសក្ខីភាពនៃពេលវេលាដ៏អស្ចារ្យនេះ។

 

សក្ខីភាពនៃភាពរុងរឿង

 

នៅក្នុងពិធីនោះ លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឡើងថ្លែងសុន្ទរកថាថា ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ លោក Steven Wang បានមានប្រសាសន៍ផងដែរថា ក្នុងនាមជាអ្នកចូលរួមក្នុងបុព្វហេតុជំរុញដំណើរការនគរូបនីយកម្ម និងទំនើបភាវូបនីយកម្មនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ខ្ជាប់នូវគោលបំណង “ផ្តល់សេវាកម្មដល់ប្រទេសកម្ពុជា កសាងប្រទេសកម្ពុជា និងតបស្នងដល់ប្រទេសកម្ពុជា” ព្រមទាំងបន្តអភិវឌ្ឍខ្លួនលើទឹកដីនេះ។

 

លោក Steven Wang បានបន្តថា Prince Square គឺជាផ្នែកដ៏សំខាន់មួយនៃផែនការអាជីវកម្មរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍របស់គម្រោងនេះ យើងបានវិនិយោគធនធានមនុស្ស និងធនធានសម្ភារៈជាច្រើនតាំងពីដំណាក់កាលដំបូងនៃការធ្វើផែនការ ហើយទាក់ទងនឹងប្រតិបត្តិការនិងការគ្រប់គ្រងអាជីវកម្ម យើងក៏មានផងដែរនូវគំរូអាជីវកម្ម និងក្រុមប្រតិបត្តិការអាជីវកម្មជំនាញលំដាប់កំពូលលើពិភពលោក។ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដែលមានផែនការនាំមុខគេ និងទាន់សម័យបំផុតនោះ គម្រោង Prince Square បានទទួលការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងមកម្ល៉េះ។ ថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងកំឡុងពេលសាងសង់ ដែលធ្វើឲ្យគម្រោងនេះអាចទទួលបានជោគជ័យនិងសម្រេចតាមគម្រោងផែនការយ៉ាងរលូន។ ការទទួលបានជោគជ័យលើប្រតិបត្តិការអាជីវកម្មរបស់គម្រោង Prince Square ជាដំណើរការរយៈពេលវែងមួយ ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ យើងសង្ឃឹមថា នៅក្នុងដំណើរការប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ យើងនឹងអាចទទួលបាននូវការគាំទ្រពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងស្ថាប័នពាក់ព័ន្ធផងដែរ។

 

លោក Steven Wang បានបន្តផងដែរថា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រំពឹងថា Prince Square និងក្រុមហ៊ុនដៃគូសហការជាយុទ្ធសាស្ត្រទាំងអស់ អាចបំពេញគុណសម្បត្តិឲ្យគ្នាទៅវិញទៅមក អាចចែករំលែកនូវធនធាន និងស្វែងរកការអភិវឌ្ឍរួមគ្នា ដើម្បីទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ ហើយនិងធ្វើឲ្យ Prince Square ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូលនៅភ្នំពេញ និងជាចំណុចកំណើនវិនិយោគថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជា។

 

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងសន្ទរកថាថា ឯកឧត្តមមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏ដូចជាពិធីចុះហត្ថលេខារបស់គម្រោង Prince Square នេះផងដែរ។ Prince Square គឺជាគម្រោងពាណិជ្ជកម្មដំបូងរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដូច្នេះ ការនាំចូលឧបករណ៍ទំនើបៗ ទាន់សម័យ និងការបើកអាជីវកម្ម ដែលមានការសម្រិតសម្រាំងផលិតផលម៉ាក់ល្បីៗលំដាប់ពិភពលោកក្នុងគមោងផ្សារទំនើប Prince Square នេះគឺជាជម្រើសអាជីវកម្មដ៏គាប់ប្រសើរ ដែលសមស្របបំផុតទៅនឹងតម្រូវការនិងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ហើយក៏ជាយុទ្ធសាស្ត្រមួយនៃការទាក់ទាញកៀរគរចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ និងវិនិយោគិនបរទេស ឱ្យចូលមកស្នាក់នៅ-បណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។

ដើម្បីជាចលករជំរុញ​និងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន រដ្ឋបាលរាជធានីភ្នំពេញចូលរួមគាំទ្រ បង្កលក្ខណៈ ទទួលស្វាគមន៍ និងជំរុញលើកទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគ​ ធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍិខ្ពស់។

 

ទីបំផុត ទន្ទឹមនឹងការស្វាគមន៍ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគមោងផ្សារទំនើប Prince Square នេះ ឯកឧត្តម ឃួង ស្រេង ក៏បានជូនពរឱ្យដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ទទួលបានអតិថិជនច្រើន មានការនិយមចូលចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ព្រមទាំងបន្តពង្រីកអាជីវកម្មថ្មីៗរបស់ខ្លួនបន្ថែមទៀត។

 

រួមគ្នាកសាងភាពរុងរឿងដ៏អស្ចារ្យ

 

ពេលវេលាដ៏រំភើបបំផុតក្នុងពិធីនេះបានមកដល់ហើយ នោះគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិរវាងគម្រោង Prince Square និងក្រុមហ៊ុនដៃគូសហការម៉ាកល្បីៗ ដូចជា Adidas,​ Levi`s, Skechers, Nike Supergo, HUAWEI, OPPO, Potato Corner, Dakasi,

Panda Cake, Pizza Hut ក្រោមសក្ខីភាពរបស់ភ្ញៀវកិត្តិយសទាំងអស់ និងបានធ្វើការថតរូបជាក្រុមទុកជាអនុស្សាវរីយ៍។

” 5,​ 4, 3, 2, 1! ” នៅពេលរាប់ថយក្រោយ ឯកឧត្តម ឃួង ស្រេង និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានចាក់ខ្សាច់មាសជាបណ្តើរ ហើយតួអក្សរ “Prince Square” ពណ៌មាសក៏បានលេចរូបរាងឡើងជាបណ្តើរៗផងដែរ។ ក្នុងពេលវេលាដ៏វិសេសវិសាលនេះ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុនដៃគូសហការ និង Prince Square បានសម្រេចជាផ្លូវការ ដើម្បីរួមគ្នាបង្កើតជាអច្ឆរិយថ្មីនៃពាណិជ្ជកម្មនៅភ្នំពេញ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនម៉ាកល្បីៗជាច្រើនផ្សេងទៀតដែលបានចូលរួមក្នុងពិធីនេះ ក៏បានបង្ហាញពីឆន្ទៈក្នុងការសហការ និងសង្ឃឹមថាអាចចូលរួមសហការជាមួយ Prince Square និងចូលរួមជាសក្ខីភាពនៃការអភិវឌ្ឍពាណិជ្ជកម្មនៅភ្នំពេញ។

បន្ទាប់ពីកម្មវិធីនេះត្រូវបានបញ្ចប់ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានរៀបចំនូវពិធីពិសាភោជនីយអាហារសម្រាប់ភ្ញៀវកិត្តិយសទាំងអស់នៅសួនច្បារលើអាកាស ជាន់ទី 6 នៃអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប ដែលមានទាំងការសម្តែងរបស់ក្រុមតន្រ្តីពិសេស រួមជាមួយនិងស្រាសំប៉ាញផងដែរ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប Prince Square បានបញ្ចប់ទៅដោយជោគជ័យ ក្រោមបរិយាកាសដ៏រីករាយ និងការសម្តែងតន្រ្តីដ៏អស្ចារ្យ។

Prince Square មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏អស្ចារ្យនៅភ្នំពេញ

តាមព័ត៌មានបានឲ្យដឹងថា គម្រោង Prince Square មានទំហំសរុប 35000 ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់ 4 ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដោយរួមបញ្ចូលនូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ។ល។ ដោយមានក្រុមការងារជំនាញសម្រាប់ប្រតិបត្ដិការគ្រប់គ្រង​ និងមានគំរូអាជីវកម្មលំដាប់កំពូលលើពិភពលោក រួមនឹងការសហការជាមួយក្រុមហ៊ុនម៉ាកល្បីៗ Prince Square នឹងក្លាយជាផ្សារទំនើបដែលមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅភ្នំពេញ។

 

ការទទួលបានជោគជ័យនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប Prince Square ជាសញ្ញាសម្គាល់នូវការបោះជំហានដ៏ធំមួយទៀតក្នុងការឆ្ពោះទៅរកការបើកសម្ពោធជាផ្លូវការរបស់គម្រោង Prince Square។ នាថ្ងៃខាងមុខ Prince Square នឹងសហការជាមួយដៃគូរបស់ខ្លួន ដើម្បីរួមគ្នាបង្កើតនូវគោលដៅអាជីវកម្មកាន់តែធំ និងសម្រេចភាពជោគជ័យក្នុងការបង្កើនប្រាក់ចំណេញ ក៏ដូចជាផ្តល់ទីតាំងថ្មីមួយសម្រាប់ការធ្វើដំណើរនិងទិញទំនិញរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ។

Previous Post

ចង់បានប្រភេទធុងបាសប្រេនៗ កុំភ្លេចមាននៅLife T Store

Next Post

អត់លេង សើចទេ! MVថ្មី របស់ អ្នកស្រី ទ្រី ដាណា បទ«លួងគេ» ទទួលបានការទស្សនាច្រើនគណនា

Related Posts

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ
ព័ត៌មានសេដ្ឋកិច្ច

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ

22/09/2023
1.4k
ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣
សិល្បៈកំសាន្ត

ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣

28/08/2023
1.4k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
1.5k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
1.4k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

16/06/2023
1.5k
លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
សន្តិសុខសង្គម

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ

21/12/2022
636
Next Post
អត់លេង សើចទេ! MVថ្មី របស់ អ្នកស្រី ទ្រី ដាណា បទ«លួងគេ» ទទួលបានការទស្សនាច្រើនគណនា

អត់លេង សើចទេ! MVថ្មី របស់ អ្នកស្រី ទ្រី ដាណា បទ«លួងគេ» ទទួលបានការទស្សនាច្រើនគណនា

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.