ដើម្បីបញ្ជាក់ការពិតហើយចង់អោយគេឯងយល់ជ្រាបនូវពេលមានការភាន់ ច្រឡំ។ទើប ក្រុមហ៊ុនខាងលើនេះ សម្រេចចេញទម្លាយការពិតមួយចំនួនអោយលម្អិតប្រយោជន៍ បានផលទាំងសងខាងហើយអាចលាងពាក្យមួយចំនួនដែលមិនមែនជាការណ៍។រំពឹងថាអតិថិជន និងភ្ញៀវទាំងអស់នឹងបានយល់ជ្រាបពីបញ្ហានេះ។
យោងតាមការចុះផ្សាយរបស់ Page ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសបុកឈ្មោះ HK Beauty Shop កុំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្នុងនោះក្រសួងបានបញ្ជាក់មានផលិតផលចំនួន៧មុខ ព្រមទាំងផលិតមួយចំនួនទៀត គិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។ដែលនៅក្នុងនោះដែរក៏មានផលិតផល T&L Natural យើងខ្ញុំដែរ នៅលេខរៀងទី២។
យើងខ្ញុំសូមបញ្ជាក់ថាសេចក្តីប្រកាស់របស់ក្រសួងនេះមិនមែនមានន័យថាផលិតផលT&L Natural គ្មានប្រវេទន៍នោះទេគឺមានផលិតផលមួយចំនួនទៀតក្នុងចំណោមផលិតផលដែលគណនីបណ្តាញសង្គមហ្វេសបុកឈ្មោះHK Beauty Shop កុំពុងចរាចរណ៍លក់នោះ មានផលិតផលខ្លះមិនទាន់មានប្រវេទន៍។
ជាក់ស្តែងក្រោយពីក្រុមការងារយើងខ្ញុំទាក់ទងទៅម្ចាស់គណនីដែលក្រសួងបានប្រកាស់ខាងលើ ម្ចាស់គណនីបានប្រាប់
យើងខ្ញុំថាគាត់មានលក់ឈុតសាប៊ូកក់សក់ T&L Natural របស់យើងខ្ញុំតាម Online មិនមានហាងទេ ហើយក៏មិនមានស្តុកផលិតផលដែរ។ ហើយក្រោយពីទទួបានសេចក្តីជូនដំណឹងរបស់ក្រសួងគាត់បានធ្វើការបិទ Page ផ្អាកធ្វើចរាចរណ៍លក់ផលិតផលទាំងអស់ទៀតដែរ។
សេចក្តីដូចបានរៀបរាប់ខាងលើយើងខ្ញុំសូមបញ្ជាក់អោយសមជិក និងអតិថិជន T&L Natural ទាំងអស់អោយបានជ្រាបថាផលិតផលដែលមិនទាន់មានប្រវេទន៍នោះមិនមែនជាផលិត T&L Natural យើងខ្ញុំទេ។
គ្រប់ផលិតផលT&L Natural ទាំងអស់សុទតែមានចុះបញ្ជីការ និងឆ្លងកាត់ការពិសោធន៍ពីក្រសួងពាក់ព័ន្ធទាំងខាងប្រទេសផលិត និង ព្រះរាជាណាចក្រកម្ពុជា ត្រឹមត្រូវមុននឹងចេញចរាចរណ៍នៅលើទីផ្សារ។
អាស្រ័យហេតុនេះសូមបងប្អូនបន្តការគាំទ្ររ ប្រើប្រាស់ដោយទំនុកចិត្តចុះ។
សូមអរគុណសម្រាប់ការគាំទ្ររផលិតផល T&L Natural កន្លងមក។
ខាងក្រោមនេះជាប្រវេទន៍របស់ឈុតសាប៊ូ (កុំពុងបន្តសុពលភាពថ្មី)👈