ចាប់តាំងពី តារាសម្តែង លី ពីរ៉ានុត ហក់ចូលមកបង្ហាញខ្លួនលើវិស័យសិល្បៈ សន្សឹមឡើងវិញមកឃើញថាលោក ចាប់ផ្តើមមានការទាក់ទាញជាងមុន។ជាពិសេសមុខរបរលក់ដូរនៅ ហាងឯខេត្តបន្ទាយមានជ័យឃើញថាកាក់កបពិសេស ការកម្មង់នៅលើប្រពន្ឋ័អនឡាញ។
លី ពីរ៉ានុត មានអារម្មណ៍ រីករាយជាពន្លឹក នៅពេលហាងឈ្មោះ«បុកទូក»ដែលផ្តោតល លក្ខណៈបុកល្ហុកច្នៃតាមគំនិតឡើង របស់ខ្លួនមានការពេញនិយមឡើងៗផ្អើលអ្នកបន្ទាយមានជ័យនាំមិត្តភក្តិ បងប្អូនទៅហូបពេញណែនរាល់ថ្ងៃ។ រ៉ានុតមិននឹកស្មានថា ខ្លួនដូចជាមានហុងស៊ុយប្លែកជាងមុនក្រោយពេលត្រឡប់ មកកាន់សិល្បៈវិញ។លោកក៏ បានព្យាយាមតាំងចិត្តថា នឹងច្នៃមុខម្ហូបនៅហាងបុកទូកអោយកាន់ ប្លែកនិងមានរសជាតិល្អឡើងទៀតដើម្បីអតិថិជន។ លើសពីនេះរាល់ពេលកម្មង់នៅលើអនឡាញស្រាប់តែមានការពេញនិយមឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លី ពីរ៉ានុតបានបាត់មុខក្នុងសិល្បៈច្រើនឆ្នាំមុន លោកជាអ្នកចាត់ចែងក្រុមម៉ូដែលកាលពីពេលមុន។ត្រឡប់មកម្តងទៀត រ៉ានុតមានទាំងភាពប្រសើរគឺមុខរបរក្រៅពីហាងអាហារហូបចុក លោកក៏មានលក់សម្លៀកបំពាក់បែបយុវវ័យនៅខាងលើទីតាំងហាងបុកទូកនោះដែរ។