កំពង់ឆ្នាំង ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមសង្រ្គោះ បន្ទាន់ និងពន្លត់អគ្គិភ័យ៧១១ របស់កងពល បានបន្តបង្ហាត់បង្រៀននូវមេរៀនសង្គ្រោះបឋមដល់សិក្ខាកាម កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះ មហន្តរាយ ១១១ កងពលតូចអន្តរាគមន៍លេខ១ អំពី មេរៀន៖
-របៀបប្រើប្រាស់ឧបករណ៍ប៊តអបឆ្អឹងខ្នងជនរងគ្រោះ
-របៀបប្រើប្រាស់ហ្វ្រង់កា(ចូក,រុញ) និងសម្ភារះបំពាក់នៅក្នុងរថយន្តសង្គ្រោះ(អនុវត្តន៍ជាក់ស្តែងនៅទីលាន)
-អនុវត្តន៍លំហាត់សរុបមេរៀន ពន្លត់អគ្គីភយ័និងសង្គ្រោះ
សូមជម្រាបថានេះជាការអនុវត្តន៍ជាក់ស្ដែង បង្រៀនដោយគ្រូជំនាញមកពីកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០។
សូមជម្រាបជូនថា នៅថ្ងៃនេះដែរ លោកឧត្តមសេនីយ៍ត្រី សំរិទ្ធ សារិន្ទ មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១ តំណាងឲ្យលោកមេបញ្ញាការកងពលតូចអន្ដរាគមន៍លេខ១ បានអញ្ជេីញចុះមកសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលយកចិត្តទុកដាក់ បង្ហាត់បង្ហាញខ្លឹមសារ មេរៀន ដល់សិក្ខាកាម។ លេីសពីលោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងអំណរគុណដល់លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ដែលបានផ្តល់សម្ភារៈ រថយន្ត និងគ្រូជំនាញ ក្នុងការបម្រើការហ្វឹកហ្វឺន ដល់កងពលតូចអន្តរាគមន៍លេខ១ ។
ការ បណ្តុះបណ្តាលនេះ មិនត្រឹមតែរៀនផ្នែកសង្រ្គោះទេ គឺជាការចងសម្ព័ន្ធមេត្រីភាពរវាងកងពលតូចលេខ៧០ ជាមួយកងពលអន្តរាគមន៍លេខ១ ផងដែរ ដើម្បីអោយមានទំនាក់ទំនងកាន់តែល្អទៅមុខទៀត៕